ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានបញ្ចប់ការរៀបចំខ្លឹមសារសេចក្តីព្រាងសេចក្ដីសម្រេចរបស់ខ្លួន
ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានបញ្ចប់ការរៀបចំខ្លឹមសារសេចក្តីព្រាងសេចក្ដីសម្រេចរបស់ខ្លួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/13/2018 7:00:34 AM )

ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័តមាននៃរដ្ឋសភា និងជាប្រធានក្រុម ការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៧​ បានដឹកនាំកិច្ចប្រជុំក្រុមការងារវិស័យនេះ ដើម្បី ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា សម្រាប់ការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចទាក់ទងនឹងប្រធានបទចំនួនពីរ គឺទី១ ការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងទេសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទី២ ការលើកកម្ពស់តួនាទីសភា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាស- ធាតុ។

កិច្ចប្រជុំនេះរៀបចំធ្វើនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាង ក្រសួងបរិស្ថាន និងមន្ត្រីនៃលេខាធិការដ្ឋានជាតិ APPF កម្ពុជា។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ដែលនឹងរៀបចំធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃសភាប្រទេសកម្ពុជាកន្លងមក បានជួបប្រជុំពិភាក្សាគ្នាជាច្រើនលើកច្រើនសារ ដើម្បីជ្រើសរើសយកប្រធានបទ រៀបចំឯកសារជំនួយស្មារតី និងរៀបចំធ្វើសេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់ប្រធានបទដែលបានជ្រើសរើសទាំងពីរ។

ឯកឧត្ដម សួស យ៉ារ៉ា មានប្រសាសន៍ទៀតថា ប្រធានបទទី១ គឺ ការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងទេសចរណ៍ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាប្រធានបទដែលយើងត្រូវយកចិត្តទុកដាក់ និងគិតគូឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះប្រទេសកម្ពុជាយើងសម្បូរទៅដោយ សម្បត្តិវប្បធម៌ និងតំបន់ទេសចរណ៍ ដែលធ្វើឲ្យកម្ពុជាក៏កំពុងឈានឆ្ពោះទៅកាន់តួនាទីជាអ្នកដឹកនាំ ផ្នែកវប្បធម៌ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។

ឯកឧត្ដម សួស យ៉ារ៉ា បានមានប្រសាសន៍បន្ថែមថា ការរៀបចំខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចរបស់ប្រធានបទនីមួយៗ ឲ្យបានសមស្របនឹង ផលប្រយោជន៍របស់ប្រទេសជាតិយើង និងបណ្តាប្រទេសក្នុងតំបន់ APPF គឺវាមានសារៈសំខាន់ខ្លាំងណាស់។ ម្យ៉ាងទៀតក្នុងនាមជាប្រទេសម្ចាស់ផ្ទះ គឺយើងចង់ឲ្យការរៀបចំខ្លឹមសាររបស់យើងដាក់ចូលក្នុងកិច្ចប្រជុំត្រូវបានសមាជិកទាំងអស់ទទួលយក និងត្រូវបានអនុវត្តផងដែរ។ ឯកឧត្ដមបញ្ជាក់ថា កន្លងមកមានសេចក្ដីព្រាងសេចក្ដីសម្រេចជាច្រើនដែលកិច្ចប្រជុំឬមហាសន្និបាតផ្សេងៗបានអនុម័ត តែមិនត្រូវបានគេយកទៅអនុវត្តនោះទេ។

ចំណែកប្រធានបទទី២ គឺការលើកកម្ពស់តួនាទីសភាដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្ដម សួស យ៉ារ៉ា បានលើកឡើងថា ប្រធានបទ នេះ អាចនឹងមិនមានបញ្ហាចោទទេ ព្រោះការប្រែប្រួលអាកាសធាតុ វាជាបញ្ហារួមរបស់ប្រទេសជាសមាជិកតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងអស់។

បន្ទាប់ពីអង្គប្រជុំបានធ្វើការផ្លាស់ប្ដូរយោបល់គ្នា ដោយមានការកែសម្រួលពាក្យពេចន៍ និងខ្លឹមសារខ្លះឲ្យស្របជាមួយទិដ្ឋភាពនយោបាយ និងទិដ្ឋភាព ច្បាប់រួចមក អង្គប្រជុំក៏បានសម្រេចផ្ញើជូនឯកសារសេចក្ដីព្រាងសេចក្ដីសម្រេចទាំងពីរទៅអនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ និងប្រឹក្សាយោបល់គ្រប់ វិស័យរបស់គណៈប្រតិភូកម្ពុជា។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន