សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញធ្វើបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញធ្វើបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/5/2018 3:10:39 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ តាមគន្លងព្រះពុទ្ធ សាសនានៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង នាព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

ចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនាជាមួយ សម្តេចប្រធានរដ្ឋសភា នាឱកាសនេះមាន​ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បាននាំយកទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃ បូជាចំពោះព្រះពុទ្ធសាសនា តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ជាតិ។

ក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន បានប្រគេនបច្ច័យចំពោះព្រះសង្ឃចំនួន១០លានរៀល និងជូនតាជីយាយជីចំនួន១០០នាក់ ម្នាក់ៗទទួលបានក្រណាត់ស១ដុំ​ ថវិកា១ម៉ឺនរៀល។ សម្តេច ក៏បានជូនបច្ច័យមួយចំនួនទៀត សម្រាប់ទុកកសាងសមិទ្ធផលនានា ក្នុងជម្ពូរសុវណ្ណ ផងដែរ។

សូមជម្រាបថា​ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ​ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងរយៈពេល ១៥ថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តអារាមទូទាំងប្រទេស​ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ ឬនៅរស់រានមានជីវិតក្តី៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន