សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តខ្មែរស្នើសភាថៃយកចិត្តទុកដាក់ពលរដ្ឋខ្មែរ និងជួយសម្រួលការដោះដូរ​ កសិផល ទេសចរណ៍ តាមព្រំដែនឲ្យល្អប្រសើរឡើង
តំណាងរាស្រ្តខ្មែរស្នើសភាថៃយកចិត្តទុកដាក់ពលរដ្ឋខ្មែរ និងជួយសម្រួលការដោះដូរ​ កសិផល ទេសចរណ៍ តាមព្រំដែនឲ្យល្អប្រសើរឡើង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/1/2018 8:52:19 PM )

គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសនៃសភានីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកជំទាវ Balaibham SAMPATISIRI ប្រធានគណៈកម្មាធិការ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តប៉ៃលិន នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលបំណងរឹតចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ពិសេសខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅខេត្តកោះកុង។

អញ្ជើញទទួលគណៈប្រតិភូក្នុងខេត្តប៉ៃលិនមាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ឯកឧត្តម ផាន់ ចាន់ថុល អភិបាលខេត្តប៉ៃលិន និងលោជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន

ក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានជំរុញភាគីថៃពន្លឿននីតិវិធីក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ និងផ្តល់ការថែទំាដូចជា ផ្តល់កន្លែងស្នាក់នៅ អាហារឲ្យបានសមរម្យ ពិសេសអត្ថប្រយោជន៍ការងារឲ្យស្របតាមច្បាប់របស់ប្រទេសថៃ។

ឯកឧត្តមតំណាងរាស្រ្ត បានលើកឡើងថា កន្លងមក ឯកឧត្តម បានពិភាក្សាការងារនេះ ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសថៃផងដែរ។ ចំណែក រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ តែងតែបានស្នើ និងជំរុញភាគីថៃ ជួយគំាពារពលករខ្មែរដែល កំពុងធ្វើការនៅប្រទេសថៃនេះដែរ ពីព្រោះថាប្រមុខដឹកនាំតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋខ្លួននៅគ្រប់កន្លែង។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសនៃសភានីតិប្បញ្ញត្តិ ប្រទេសថៃ ដែលដឹកនាំដោយ លោកជំទាវ Balaibham SAMPATISIRI នេះ ឯកឧត្តមអភិបាលខេត្ត និងតំណាងរាស្រ្តខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ ក៏បានស្នើដល់គណៈប្រតិភូសភាថៃ ជួយពិនិត្យ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងពីរប្រទេស (កម្ពុជា-ថៃ) ក្នុងការដោះដូរផលិតផលកសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ឲ្យមានលក្ខណៈងាយស្រួលបន្ថែមទៀត។

លោកជំទាវ Balaibham SAMPATISIRI បានទទួលយកសំណើខាងលើ និងបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសថៃបានខ្វះកម្លំាងពលកម្មជាច្រើន លើវិស័យកសិកម្មដោយប្រជាជនថៃមួយចំនួនធំ បានងាកទៅបម្រើការងារក្នុងវិស័យឧស្សាហកម្ម។ ថៃត្រូវការកម្លំាងពលកម្មពីប្រទេសជិតខាង ដែល មានកម្ពុជាមួយផងនោះ។ លោកជំទាវ បានកោតសរសើរចំពោះប្រជាពលករកម្ពុជា ថាជាពលករឧស្សាហ៍ព្យាយាម ស្មោះត្រង់ ហើយរាជរដ្ឋាភិបាល កម្ពុជា និងថៃ បានដោះស្រាយបញ្ហាពលករចំណាកស្រុក និងយកចិត្តទុកដាក់ជាខ្លំាងពីបញ្ហានេះ។

សូមជម្រាបថា លោកជំទាវ Balaibham SAMPATISIRI បានដឹកនាំគណៈប្រតិភូសភាថៃ បំពេញទស្សនកិច្ចនៅខេត្តកោះកុង និងខេត្តប៉ៃលិន របស់ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨៕

អត្ថបទ​ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន