សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ទទួលស្វាគមន៍ គណៈប្រតិភូគណៈកម្មាធិការបរទេសសភា ប្រទេសថៃ ដែលបំពេញទស្សនកិច្ចនៅ ខេត្តកោះកុង និងខេត្តប៉ៃលិន
ឯកឧត្តម ឈាង វុន ទទួលស្វាគមន៍ គណៈប្រតិភូគណៈកម្មាធិការបរទេសសភា ប្រទេសថៃ ដែលបំពេញទស្សនកិច្ចនៅ ខេត្តកោះកុង និងខេត្តប៉ៃលិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/30/2018 7:26:35 PM )

គណៈកម្មាធិការបរទេសនៃសភានីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រថៃឡង់ ដឹកនាំដោយ លោកជំទាវ Balaibham SAMPATISIRI ប្រធានគណៈកម្មា- ធិការ បានបំពេញទស្សនកិច្ច នៅខេត្តកោះកុង និងខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ និងព័ត៌មានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅច្រកអន្តរជាតិចាំយាមខេត្តកោះកុង។

អញ្ជើញដល់ខេត្តកោះកុង គណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត។ នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភា ប្រទេសថៃ លោកជំទាវ មិថុនា បូថង ​អភិ​បាលខេត្តកោះកុង បានលើកពីអតីតកាលថា ខេត្តកោះកុងជាខេត្តមួយដាច់ឆ្ងាយពីក្រុងភ្នំពេញ ដោយសារ ផ្លូវធ្វើដំណើរលំបាក ពេលមានជំនន់ទឹកភ្លៀងម្តងៗ បានកាត់ផ្តាច់ផ្លូវ ធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរ។ ម្យ៉ាងទៀតខេត្តនេះ ក៏មានប្រជាពលរដ្ឋរស់នៅ តិច។

លោកជំទាវបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធសង្គមនានាបានសាងសង់ ដែលធ្វើឲ្យខេត្តមានការ រីកចម្រើនជាលំដាប់ ហើយជីវភាពពលរដ្ឋមានការលូតលាស់។ លោកជំទាវ មិថុនា បូថង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញ និងលើក ទឹកចិត្តដល់អ្នកវិនិយោគទុនជាតិនិងអន្តរជាតិ ក្នុងនោះ មានអ្នកវិនិយោគិនជនជាតិថៃផង ដែលបានចូលមកបណ្តាក់ទុន នៅក្នុងខេត្តកោះកុង។ ជាក់ស្តែង គម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបានកំពុងដំណើរការ ហើយខ្លះទៀតកំពុងសិក្សា ដែលធ្វើឲ្យខេត្តកោះកុងផ្លាស់ប្តូរមុខមាត់យ៉ាងខ្លំាង។

ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត បានស្នើសុំគណៈប្រតិភូសភាថៃ មេត្តាកៀងគរអ្នកវិនិយោគទុនថៃ មកបណ្តាក់ទុនក្នុងខេត្តកោះកុងឲ្យបាន ច្រើនបន្ថែមទៀត។

ចំណែក ឯកឧត្តម ឈាង វុន បានជម្រាបគណៈប្រតិភូពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ពិសេសសុខសន្តិភាព ដែលកម្ពុជាកំពុងទទួល បានក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលទទួលបានការគំាទ្រពីប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ទើបរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០​១៨ កន្លងទៅថ្មីៗនេះ។ ប្រជាពលរដ្ឋប្រមាណ៨៣% បានចេញទៅបោះឆ្នោតដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយរដ្ឋសភា រាជរដ្ឋាភិបាលបានកកើតឡើងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បី បម្រើប្រជាពលរដ្ឋឲ្យស្របតាមឆន្ទៈរបស់ពួកគាត់។

ឯកឧត្តម ឈាង វុន បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលនេះកំពុង ចូលរួមនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថាប្រាប់ពិភពលោកពីបច្ចុប្បន្នភាពកម្ពុជា ពិសេសបញ្ហាសុខសន្តិភាព ការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការរីកចម្រើនរបស់កម្ពុជា។

“កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើនលើការអភិវឌ្ឍន៍ ការធានាបាននូវដំណើរប្រជា​ធិបតេយ្យ និងការអភិវឌ្ឍ”។ នេះជាការគូសបញ្ជាក់ របស់ ឯកឧត្តម ឈាង វុន

លោកជំទាវ Balaibham SAMPATISIRI បានអបអរសាទរ ចំពោះដំណើរការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសខេត្តកោះកុង។ ប្រធាន គណៈកម្មាធិការបរទេសនៃសភានីតិប្បញ្ញត្តិប្រទេសថៃ គំាទ្ររាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា។ ក្នុងនាមជាមិត្ត និង ជាប្រទេសជិតខាងដ៏ល្អ លោកជំទាវប្រធានគណៈកម្មាធិការបរទេស នៃស្ថាប័ននីតិប្បញ្ញត្តិថៃ សន្យាថានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែ ល្អជាមួយកម្ពុជា ពិសេសក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន