សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្ដគីរីរតនារាម (ហៅវត្តកំពង់ភ្នំក្នុង) ខេត្តកណ្តាល តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ
លោកជំទាវ ឃួន សុដារី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្ដគីរីរតនារាម (ហៅវត្តកំពង់ភ្នំក្នុង) ខេត្តកណ្តាល តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/30/2018 1:08:13 AM )

នៅព្រឹកថ្ងៃអាទិត្យ​ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃកាន់បិណ្ឌវេនទី៦ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ ជាមួយពុទ្ធបរិស័ទ នៅវត្តគីរីរតនារាម ស្ថិតក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីរួមចំណែកក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាឲ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត។

សូមរំលឹកផងដែរថា “បុណ្យភ្ជុំបិណ្ឌ” ត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពុទ្ធសាសនិក ខ្មែរធ្វើបុណ្យនេះ ដោយយកទេយ្យទានផ្សេងៗមានអាហារជាដើម ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃនៅវត្តដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់។

ដោយហេតុថាពុទ្ធសាសនិក មានការមមាញឹកក្នុងកិច្ចការប្រចាំថ្ងៃ និងដើម្បីធានាថាព្រះសង្ឃ ត្រូវបានផ្គត់ផ្គង់ជាទៀងទាត់ ទើបគេចែកជាក្រុមៗ ដាក់វេនគ្នា យកចង្ហាន់ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច​ ដល់ ថ្ងៃ១៤រោច ខែភទ្របទ ហើយឲ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។ ចំណែកថ្ងៃ១៥រោចជាថ្ងៃចុងក្រោយ ពុទ្ធបរិស័ទគ្រប់វេនទាំងអស់ មកជួបជុំថ្វាយទានចំពោះព្រះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ នៅថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោច ខែភទ្របទ ដែលថ្ងៃចុងក្រោយនេះឲ្យឈ្មោះថា “ភ្ជុំបិណ្ឌ” ។

ក្នុងពិធីដ៏សប្បាយរីករាយនេះ លោកជំទាវ ឃួន សុដារី ព្រមទាំងក្រុមគ្រួសារ រួមនិង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា អស់លោក លោកស្រី បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តនៅវត្ត ដែលស្ថិតនៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានអញ្ជើញចូលរួមរាប់បាត្រ បង្សុកូល និងប្រគេនបច្ច័យព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញាណក្ខ័ន្ធ បុព្វការីជនមានមាតា បិតា ជីដូន ជីតា និងញាតិកាទាំង៧សន្តាន ជាពិសេសឧទ្ទិសដល់វិញាណក្ខ័ន្ធបុព្វការីជនអ្នកស្នេហាជាតិ ដែលបានចែកឋានទៅ លោកខាងមុខសូមឲ្យមកទទួលនៅផល្លាអនិសង្ឃដ៏ជ្រះថ្លា ដែលលោកជំទាវព្រមទាំងក្រុមគ្រួសារបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងសូមឲ្យអំណាចនៃអនិសង្ឃនេះ ជួយទ្រទ្រង់ឲ្យវិញាណក្ខ័ន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតា និង ញាតិការទាំង៧សន្តានរបស់ លោកជំទាវ ឃួន សុដារី បានទៅសោយសុខ ក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នៅពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តគីរីរតនារាម (វត្តកំពង់ភ្នំក្នុង) លោកជំទាវ ឃួ ន សុដារី បាននាំយកនៅគ្រឿងឧបភោគ បរិភោគ សំភារៈ ជាច្រើនមុខ ព្រមទាំងបច្ច័យចំនួន ១៧.៣៤០.០០០រៀល វេរប្រគេនដល់វត្តគិរីរតនារាម (វត្តកំពង់ភ្នំក្នុង) ទុកសម្រាប់ប្រើប្រាស់ ក្នុងការកសាងសមិទ្ធិផលនានានៅក្នុងវត្ត និងបច្ច័យ បង្សុកូល ចំនួន ៣.១៨០.០០០រៀល។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវ ឃួន សុដារី បានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោក តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងកាលៈទេសៈ ដែលទាំងនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោម ការដឹកនាំរបស់សម្តេចតេជោ ទើបប្រជាពលរដ្ឋយើងអាចមានលទ្ធភាពធ្វើបុណ្យធ្វើទានដោយភាពសប្បាយរីករាយ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន