ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តក្រពើហា ខេត្តកណ្តាល
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តក្រពើហា ខេត្តកណ្តាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/28/2018 2:55:16 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានអញ្ជើញចូលរួមក្នុងពិធី បុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទីហៅ (វត្តក្រពើហា) នាព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ទីក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងសមាជិក រាជរដ្ឋាភិបាលព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បាននាំយកទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃ បូជាចំពោះព្រះពុទ្ធសាសនា តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ជាតិ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន