អគ្គលេខាធិការដ្ឋានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះមន្រ្តីដែលបម្រើការងាររៀបចំកិច្ចប្រជុំAPPF អោយទទួលបានជោគជ័យ__ គណៈកម្មការសុខាភិបាល សង្គមកិច្ចរដ្ឋសភា ជំរុញឲ្យមណ្ឌលសុខភាព មន្ទីរពេទ្យ ផ្សព្វផ្សាយដល់ពលរដ្ឋពីអត្ថប្រយោជន៍ប័ណ្ណបសស__ គណ:កម្មការជំនាញរដ្ឋសភាទទួលបន្ទុកវិស័យសុខាភិបាលចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងខណ្ឌច្បារអំពៅ__ ប្រធានគណៈកម្មការអប់រំ យុវជននៃរដ្ឋសភា ស្នើដល់អាជ្ញាធរខេត្តបាត់ដំបងខិតខំពង្រឹងវិស័យអប់រំ យុវជន និងកីឡា__ ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា និង មន្រ្តីរដ្ឋសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធ ប្រធានរដ្ឋវៀតណាមនៅស្ថានទូតវៀតណាម
សមាជិករដ្ឋសភា និង មន្រ្តីរដ្ឋសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធ ប្រធានរដ្ឋវៀតណាមនៅស្ថានទូតវៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/25/2018 9:05:33 PM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សមាជិក សមាជិការដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលទទួលមរណភាព នៅស្ថានទូតវៀតណាម ប្រចំានៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។​

ឯកឧត្តម ត្រាន់ ដាយក្វាង បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ នៅពេលទទួលដំណឹងពីមរណភាពនេះ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភា បានផ្ញើសាររំលែកទុក្ខជូនប្រធានរដ្ឋសភាវៀតណាម។ ក្នុងសារលិខិតនោះ ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែង​ការសោកស្ដាយ​ទៅកាន់​ រដ្ឋ បក្ស និងប្រជាជន​វៀតណាម​​ថា មរណភាព​របស់ ឯកឧត្តម ត្រាន់ ដាយក្វាង គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ថ្នាក់ដឹកនាំដ៏ល្អ និងគួរឲ្យគោរពសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម។

សូមជម្រាបដែរថា នៅព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញានេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេ​ខាធិការ​រដ្ឋសភា ក៏បានដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទៅគោរពវិញ្ញាក្ខន្ធសព ឯកឧត្តម ត្រាន់ ដាយក្វាង ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន