ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ
ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/20/2018 12:55:46 AM )

ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការជំនាញ របស់រដ្ឋសភាទំាង១០ មានសមាសភាពគ្រប់គ្រាន់ នៅពេលនេះ ក្នុងការបម្រើការងារ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋសភាបានធ្វើការបោះឆ្នោត ជ្រើសតំាងបំពេញបន្ថែម នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកចំនួន១១៥រូប នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានរបៀបវារៈ ការបោះ ឆ្នោតជ្រើសតំាងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា។


ជាលទ្ធផល គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា មាន លោកជំទាវ ឯម ប៉ុណ្ណា ឯកឧត្តម សរ ចំរុង ឯកឧត្តម មុំម ស៊ីបុន លោកជំទាវ ឈុន សារឹម ឯកឧត្តម អីុ ឡុង លោកជំទាវ ស្រី គឹមឆយ ឯកឧត្តម សួន រិនឌី ឯកឧត្តម ម៉ូត យូសុះ ត្រូវបានអង្គសភាបោះឆ្នោតយល់ព្រម ចំនួន១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល។ ដោយឡែកសមាជិកគណៈកម្មការនេះ បានបោះឆ្នោត ជូន លោកជំទាវ ឯម ប៉ុណ្ណា ជាអនុប្រធានគណៈកម្មការ ហើយ ឯកឧត្តម សរ ចំរុង ជាលេខាធិការគណៈកម្មការ

ចំពោះ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ឯកឧត្តម ចាយ បូរិន ឯកឧត្តម ឈឹម ម៉ា លោកជំទាវ លី គឹមលៀង ឯកឧត្តម ងិន ឃន ឯកឧត្តម អ៊ូ សំអួន លោកជំទាវ កុល ធារិន ឯកឧត្តម យឹម លាត ត្រូវបានអង្គសភាបោះឆ្នោតយល់ព្រម ចំនួន១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភា ទំាងមូល ហើយ ឯកឧត្តម ចាយ បូរិន ត្រូវបានសមាជិកគណៈកម្មការនេះ បោះឆ្នោតជូនជាប់ជាលេខាធិការគណៈកម្មការ។

ចំណែក ឯកឧត្តម លន់ លឹមថៃ ឯកឧត្តម ជា អឿង ឯកឧត្តម ឃុត ចាន់ដារ៉ា ឯកឧត្តម សៀង ស៊ុតថង ឯកឧត្តម ខូយ សុខា ឯកឧត្តម ជឹម សុខខុន និង ឯកឧត្តម សន សារ៉ាណា ត្រូវបានអង្គសភាបោះឆ្នោតយល់ព្រម ចំនួន១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល ជា សមាជិក គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ហើយ ឯកឧត្តម លន់ លឹមថៃ ត្រូវបានសមាជិកគណៈកម្មការបោះឆ្នោត ជាប់ជាលេខាធិការគណៈកម្មការ។

ចំពោះ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដែលមានសមាសភាពសមាជិក លោកជំទាវ អ៊ុន សុគន្ធា ឯកឧត្តម សត្យា វុធ ឯកឧត្តម ប៊ូ ឡាំ ឯកឧត្តម នៅ សំ លោកជំទាវ ខុង ស៊ុនអេង ឯកឧត្តម ឡុង ប៊ុន្នី និង ឯកឧត្តម នូ ផល្លា ត្រូវបានអង្គសភាបោះឆ្នោតយល់ព្រម ចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល ហើយ លោកជំទាវ អ៊ុន សុគន្ធា ត្រូវបានសមាជិកបោះឆ្នោតជូនជាលេខាធិការគណៈកម្មការ។

អង្គសភា ក៏បានបោះឆ្នោតជូន សមាសភាពសមាជិក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដែលមាន ឯកឧត្តម នឹម ច័ន្ទតារា ឯកឧត្តម ទី សុគន្ធ ឯកឧត្តម ងួន សុជាតិ ឯកឧត្តម យិន គឹមស៊ាន លោកជំទាវ កុប ម៉ារីយ៉ាស ឯកឧត្តម ជាម ប៉េអា ឯកឧត្តម ដុំ យុហៀន ក្នុងសំឡេង ព្រម ចំនួន១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល ផងដែរ ហើយ ឯកឧត្តម នឹម ច័ន្ទតារា ត្រូវបានសមាជិក គណៈកម្មការបោះឆ្នោតជូនជាប់ជាលេខាធិការគណៈកម្មការ។

ជាមួយគ្នានេះ ចំពោះ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដែលមានសមាសភាពសមាជិក ឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម លី ឆេង ឯកឧត្តម ឡោក ហ៊ួរ ឯកឧត្តម ង៉ោ សុវណ្ណ ឯកឧត្តម ម៉ា ឈឿន ឯកឧត្តម អិុត សុខ និង ឯកឧត្តម ថោង វរលក្ខណ៍ ត្រូវបានអង្គសភា បោះឆ្នោតយល់ព្រម ចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល ហើយ ឯកឧត្តម កែវ ពិសិដ្ឋ ត្រូវបានសមាជិកគណៈកម្មការ បោះឆ្នោតជូន ជាប់ជាលេខាធិការ គណៈកម្មការ។

រដ្ឋសភាបាន បោះឆ្នោតយល់ព្រម ចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល ជូនសមាជិក គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដែលមាន លោកជំទាវ បាន ស្រីមុំ ឯកឧត្តម សំ រិទ្ធី ឯកឧត្តម សុខ ប៊ន លោកជំទាវ នួម សុភ័ណ ឯកឧត្តម គោស៊ុំ សារឿត ឯកឧត្តម ម៉ាត់ សេត ឯកឧត្តម នេន ម៉ាល័យ និង ឯកឧត្តម សារី កោសល្យ។ ហើយបន្ទាប់មកទៀត សមាជិកគណៈកម្មការនេះ បានបោះឆ្នោតជូន លោកជំទាវ បាន ស្រីមុំ ជាអនុគណៈកម្មការ និង ឯកឧត្តម សំ រិទ្ធី ជាលេខាធិការ

ចំពោះ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលមានសមាសភាព សមាជិក ឯកឧត្តម ឈុន ស៊ីរុន ឯកឧត្តម ងួន ស៊ីមអាន ឯកឧត្តម ងួន ប៊ៀន ឯកឧត្តម សុះ មុះសិន ឯកឧត្តម ពេជ្រ ជីវ័ន លោកជំទាវ ម៉ក់ វណ្ណស៊ីថា និង ឯកឧត្តម ឃឹង នុភាព ត្រូវបានអង្គសភាបោះឆ្នោតយល់ព្រម ចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល ហើយបន្ទាប់មក ឯកឧត្តម ឈុន ស៊ីរុន ត្រូវបានសមាជិកបោះឆ្នោតជូនជាប់ជាលេខាធិការគណៈកម្មការ។

គណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសមាសភាពសមាជិក លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តម កែប ជុតិមា ឯកឧត្តម ពេជ្រ គឹមស៊្រាង ឯកឧត្តម តុង សេង ឯកឧត្តម តាក វណ្ណថា ឯកឧត្តម ភូ ពុយ និង ឯកឧត្តម នង វាសនា ត្រូវបានអង្គសភាបោះឆ្នោតយល់ព្រម ចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល ហើយ លោកជំទាវ កែ ច័ន្ទមុនី ត្រូវបានសមាជិកបោះឆ្នោតជូនជាប់ជាលេខាធិការ។

រដ្ឋសភាក៏បាន បោះឆ្នោតយល់ព្រម ចំនួន ១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទំាងមូល ដល់សមាជិក គណៈកម្មការអង្កេត បោសសំអាត និង ប្រឆំាងអំពើពុករលួយ ដែលមាន ឯកឧត្តម ចេវ គឹមហេង លោកជំទាវ ពៅ សាវឿន ឯកឧត្តម អ៊ុក ដាមរី ឯកឧត្តម សោម ចិន ឯកឧត្តម ទេព សាម៉ន លោកជំទាវ គង់ សាឡន និង ឯកឧត្តម ជ័យ សុន ផងដែរ។ បន្ទាប់មក ឯកឧត្តម ចេវ គឹមហេង ត្រូវបានសមាជិកបោះឆ្នោតជូនជាប់ជាលេខាធិការ គណៈកម្មការ។

សូមជម្រាបថា ប្រធានគណៈកម្មការជំនាញរដ្ឋសភាទំាង១០នោះវិញ មាន
សូមជម្រាបថា ឯកឧត្តម ប៉ា សុជាតិវង្ស ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ចំណែក គណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ណេង ជាប្រធានឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ មាន ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន។ ចំណែក ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី លោកជំទាវ ឡោក ខេង ជាប្រធាន។ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ និន សាផុន ជាប្រធាន។ រីឯ គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ មាន ឯកឧត្តម ប៉ែន ស៊ីម៉ន ជាប្រធាន

ប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភា ទទួលបានការបោះឆ្នោតជ្រើសតំាងកាលពីសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលដឹកនាំសម័យប្រជុំដោយព្រឹទ្ធសមាជិករដ្ឋសភា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន