ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង
សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/19/2018 3:46:11 AM )

បន្ទាប់ពីរដ្ឋសភា សម្រេចអំពីសុពលភាពនៃអាណត្តិតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា តំណាងរាស្រ្តថ្មីចំនួន៣៨រូប ដែលត្រូវជំនួសតំណាងរាស្រ្ត ដែលបានលាឈប់ បានអញ្ជើញចូលសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មុននឹងផ្តើមការងារបម្រើ ប្រជាពលរដ្ឋ។

សូមជម្រាបថា បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភាចំនួន៣៨រូប ត្រូវបានរដ្ឋសភាសម្រេចអំពីសុពលភាពនៃអាណត្តិនីមួយៗ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់គណបក្សប្រជាជនកម្ពុជា និងដែលទទួលស្គាល់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តាមច្បាប់មុនចូលកាន់តួនាទីសមាជិករដ្ឋសភាត្រូវធ្វើសច្ចាប្រណិធានជាមុន។


អត្ថបទ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន