ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់
រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/18/2018 8:07:59 PM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានរបៀបវារៈតែមួយ គឺការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្តចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា ជំនួសសមាសភាពតំណាងរាស្រ្តចាស់របស់គណបក្សប្រជាជនកម្ពុជាដែលបានលាឈប់។

ក្នុងសម័យប្រជុំរដ្ឋសភានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រកាសជាឱឡារិក នូវបញ្ជីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជូនមក ត្រូវបានសម្រេចសុពលភាពនៃអាណត្តិ សមាជិកនីមួយៗ ចាប់ពីថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះទៅ និងស្នើសុំអគ្គលេខាធិការដ្ឋានរដ្ឋសភា បិទផ្សាយជាសាធារណៈ ហើយរៀបចំពិធីសច្ចាប្រណិធានជូនសមាជិករដ្ឋសភាថ្មីទាំង៣៨រូប នៅព្រះបរមរាជវាំង។

សមាសភាពតំណាងរាស្រ្តថ្មី ដែលបានប្រកាសសុពលភាពក្នុងសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មាន ឯកឧត្តម ភូ ពុយ ឯកឧត្តម សៀង ស៊ុតថង តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងឯកឧត្តម ម៉ា ឈឿន ឯកឧត្តម អ៊ី សំអុល លោកជំទាវ ស្រី គឹមឆយ​ លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម

ចំណែក លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តម ឌួង សុវ៉ាង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងឯកឧត្តម អ៊ូ សំអួន ឯកឧត្តម សំ រិទ្ធី ឯកឧត្តម តុង សេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺលោកជំទាវ លឹម ផល្លា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំឯកឧត្តម ង៉ោ សុវណ្ណ ឯកឧត្តម អ៊ុក ដាមរី ឯកឧត្តម សុះ មុះសិន ឯកឧត្តម ជឹម សុខខុន ឯកឧត្តម ទី សុគន្ធ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល

មណ្ឌលខេត្តក្រចេះ លោកជំទាវ ស៊ុន សាភឿនឯកឧត្តម សួន រិនឌី ឯកឧត្តម ឃុត ចាន់ដារ៉ា លោកជំទាវ ម៉ក់ វណ្ណស៊ីថា លោកជំទាវ ម៉ាណ ណាវី ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញឯកឧត្តម ជាម ប៉េអា ឯកឧត្តម ទេព សាម៉ន ឯកឧត្តម ពេជ្រ ជីវ័ន ឯកឧត្តម ថោង វរលក្ខណ៍ ឯកឧត្តម ខៀវ ភារិទ្ធ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងឯកឧត្តម សារី កោសល្យ ឯកឧត្តម រ៉ូហ្វី អូស្មាន ឯកឧត្តម ខូយ សុខា ជាតំណាងរាស្រ្តមណ្ឌលខេត្ត ពោធិ៍សាត់

ឯកឧត្តម នេន ម៉ាល័យ ឯកឧត្តម តាក វណ្ណថា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុឯកឧត្តម ងួន ប៊ៀន តំណាងរាស្រ្តមណ្ឌលខេត្តកែបឯកឧត្តម អ៊ិត សុខ តំណាងរាស្រ្តមណ្ឌលខេត្តតាកែវឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យឯកឧត្តម យិន ប៊ុនណាង និង ឯកឧត្តម សន សារ៉ាណា តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ

សូមជម្រាបថារដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ បន្តទៀត៕

អត្ថបទ​ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន