សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » នីតិកាលទី៦រដ្ឋសភា៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នីតិកាលទី៦រដ្ឋសភា៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/5/2018 8:40:48 PM )

រដ្ឋសភានីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើការបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទំាងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលនៅដើមនីតិកាលទី៦ ដោយវិធីលើកដៃ និងដោយ សំឡេង១២៥លើ១២៥ នៃសមាជិករដ្ឋសភាទំាងមូល។ ជាលទ្ធផល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភានីតិកាលទី៦ ចំណែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជាអនុប្រធានទី១រដ្ឋសភា លោកជំទាវ ឃួន សុដារី អនុប្រធានទី២។ ក្នុងនោះសមាសភាពសមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា  មាន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធាន  គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ឯកឧត្តម ជា វ៉ាន់ដេត ប្រធាន គណៈកម្មការ ផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ

ដោយឡែកសមាសភាពរាជរដ្ឋាភិបាល មានឧបនាយករដ្ឋមន្រ្តី មាន សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ហោ ណាំហុង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន (ប្រចាំការ) ឯកឧត្តម យឹម ឆៃលី ឯកឧត្តម កែ គឹមយ៉ាន ឯកឧត្តម ប្រាក់ សុខុន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តម ជា សុផារ៉ា

រីឯថ្នាក់ដឹកនាំក្រសួងនានារបស់រាជរដ្ឋាភិបាលវិញមាន៖
១.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
២.សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
៣.សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ
៤.ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៥.ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦.ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៧.ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
៨.ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
៩.ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
១០.ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
១១.ឯកឧត្តម ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ
១២.ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
១៣.ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
១៤.ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១៥.ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
១៦.ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម
១៧.ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
១៨.ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
១៩.លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
២០.ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
២១.ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
២២.ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
២៣.លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
២៤.ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
២៥.ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា
២៦.លោកជំទាវ អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
២៧.ឯកឧត្តម អិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២៨.ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
២៩.ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថ្លែងនូវអំណរព្រះគុណមហាករុណាទិគុណជាអនេកកប្បការថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហឬទ័យ យាងជាព្រះរាជអធិបតីដ៏ខ្ពង់ ខ្ពស់បំផុត នៅក្នុងការបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ តំណាង សមាជិក សមាជិការដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមគោរពថ្វាយព្រះរាជសព្ទសារធុការពរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រមទាំងព្រះរាជជន្មាយុ យឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ សម្រាប់កូនចៅជនរួមជាតិទូទៅ ស្ថិតក្នុងសុខសន្តិភាព និង ស្ថិរភាពរឹងមាំយូរអង្វែង។

ក្នុងនាមរដ្ឋសភា សម្តេចសូមសម្តែងការកោតសរសើរ និងសូមថ្លែងអំណរគុណដោយក្តីដឹងគុណជានិច្ច ចំពោះជនរួមជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំង ប្រទេស ដែលបានបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត ក្នុងនាមប្រជាពលរដ្ឋចូលរួមចំណែក សម្តែងឆន្ទៈគាំទ្រចំពោះ សម្តេច ឯកឧត្តម លោកជំទាវ នៅក្នុងគណបក្សនយោបាយនានា ដែលជនរួមជាតិពេញចិត្តតាមរយៈការបោះឆ្នោតជាលក្ខណៈសកល សម្រាប់នីតិកាលទី៦នេះ ក្នុងបរិយាកាសថ្លៃថ្នូរ តម្លាភាព ត្រឹមត្រូវ សេរី និងយុត្តិធម៌ ផ្អែកតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្តេចបានថ្លែងអំណរគុណ ចំពោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត ដែលគំាទ្រលើការបោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៦នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រកាសជាឱឡារិកថា ដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញរបស់ជាតិ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ព្រមទាំងគោលការណ៍ច្បាប់នានាជាមូលដ្ឋាន សម្តេចនឹងខិតខំគ្រប់សកម្មភាពបំពេញភារកិច្ចលើកកម្ពស់តួនាទីពិតប្រាកដរបស់រដ្ឋសភា ក្នុងកិច្ចការ កសាងច្បាប់ ការងារត្រួតពិនិត្យ ការអនុវត្តន៍ច្បាប់ និងការពារផលប្រយោជន៍ជនរួមជាតិទូទៅជាម្ចាស់ឆ្នោត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន