សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ចាយ បូរិន ចែករំលែកបទពិសោធន៍ និងចំណេះដឹង ពាក់ព័ន្ធនឹងការងារបោះឆ្នោត ជូនភ្នាក់ងារសង្កេតការណ៍បោះឆ្នោតប្រចាំស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ឯកឧត្តម ចាយ បូរិន ចែករំលែកបទពិសោធន៍ និងចំណេះដឹង ពាក់ព័ន្ធនឹងការងារបោះឆ្នោត ជូនភ្នាក់ងារសង្កេតការណ៍បោះឆ្នោតប្រចាំស្រុកតំបែរ ខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/29/2018 7:36:53 PM )

ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និង ឯកឧត្តម ជាម ចន្ទ័សោភណ័ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញចែករំលែកបទពិសោធន៍ និងចំណេះដឹង នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធី និងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ជូនដល់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតប្រចាំស្រុកតំបែរចំនួន ៥២៧នាក់ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ចាយ បូរិន បានផ្តល់ការណែនាំ និងពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការ បោះឆ្នោត ជូនដល់សមាជិកចូលរួមទាំងអស់បានយល់ដឹង សម្រាប់យកទៅបំពេញការងារនាពេលសង្កេតការណ៍បោះឆ្នោតខាងមុខ។

ឯកឧត្តម ក៏បានលើកឡើងផងដែរពីក្រមសីលធម៌របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ ដែលត្រូវយកចិត្តទុកដាក់ អនុវត្តក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ដោយត្រូវប្រកាន់នូវជំហរអព្យាក្រឹត មិនលម្អៀង ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

ឯកឧត្តម ចាយ បូរិន បានស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន សូមជួយជំរុញឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍ និង ការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និង បានណែនាំដល់សមាជិកចូលរួមទាំងអស់ ត្រូវបន្តសាមគ្គីគ្នាជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត។

ឯកឧត្ដមតំណាងរាស្ត្រ ក៏បានមានប្រសាសន៍លើកឡើងពីគុណតម្លៃនៃសន្តិភាព។ មានសន្តិភាពមានការអភិវឌ្ឍគ្រប់បែបយ៉ាង។ ហើយតាមរយៈកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍកាន់តែប្រសើរឡើងជាលំដាប់។ ឯកឧត្ដមបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋត្រូវតែរួបរួមគ្នាថែរក្សា សន្តិភាពអោយបាននៅស្ថិតស្ថិរគង់វង្ស ដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន