សម្តេចប្រធានរដ្ឋសភាជម្រាបយុវជនអាស៊ីអាគ្នេយ៍កម្ពុជាម្នាក់ៗ ត្រូវចេះធ្វើមគ្គុទេស និងអ្នកការទូតដ៏ល្អ__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ​ ង្វៀនធី​ គីមងិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ __ សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៦ ថ្ងៃពុធ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨__ រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់​ ។


ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដាក់ផែនការដល់អនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ត្រៀមផ្តល់សេវាក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ APPF
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដាក់ផែនការដល់អនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ត្រៀមផ្តល់សេវាក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ APPF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/28/2018 2:50:56 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យលទ្ធផល ការងារ និងដាក់ចេញផែនការក្នុងការត្រៀមផ្តល់សេវាកម្ម ដល់ដំណើរកិច្ចប្រជុំ APPF នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ។

សភានៃប្រទេសកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅ ពាក់កណ្តាលខែមករា ឆ្នាំ២០១៩ នៅលើទឹកដីខេត្តសៀមរាប។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភា២៧ប្រទេស តែងតែជួបប្រជុំប្រចាំឆ្នាំក្នុងប្រទេសជាសមាជិក ដើម្បីពិភាក្សាលើបញ្ហានយោបាយ សង្គម សេដ្ឋកិច្ច និងបញ្ហាស្រ្តីជាដើម ដើម្បីជំរុញយន្តការសភា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់តំបន់​ និងពិភពលោក ក៏ដូចជាការលើកកម្ពស់ ការអភិវឌ្ឍតំបន់​ និងពិភពលោក ដោយចីរភាព។

ការទទួលធ្វើជាម្ចាស់ផ្ទះរបស់សភាកម្ពុជាសម្រាប់វេទិកានេះ ជាកិត្តិយស និងជាមុខមាត់របស់កម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់សន្តិភាព និងការដោះស្រាយបញ្ហាសកលលោក។ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៃអនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់ ដែលជាអនុ គណៈកម្មការមួយ ក្នុងចំណោមអនុគណៈកម្មការដែលសភាកម្ពុជាបានបង្កើតឡើង ក្នុងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ APPF នោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានជំរុញ​ និងលើកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់ ឲ្យខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងពុទ្ធិ ដែលមាន។

ឯកឧត្តមបណ្ឌិតរដ្ឋ បានគូសបញ្ជាក់ថា អនុគណៈកម្មការហិរញ្ញវត្ថុនិងផ្គត់ផ្គង់ នឹងដើរតួនាទីសំខាន់ ក្នុងការផ្តល់ថវិកា​ និងសម្ភារៈនានាដល់ដំណើរការ កិច្ចប្រជុំ ដូច្នេះត្រូវពិនិត្យ​ និងសិក្សាគម្រោងនីមួយៗឲ្យបានល្អិតល្អន់ មានតម្លាភាព មានការសន្សំសំចៃខ្ពស់៕

អត្ថបទ​ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន