សម្តេចប្រធានរដ្ឋសភាជម្រាបយុវជនអាស៊ីអាគ្នេយ៍កម្ពុជាម្នាក់ៗ ត្រូវចេះធ្វើមគ្គុទេស និងអ្នកការទូតដ៏ល្អ__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ​ ង្វៀនធី​ គីមងិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ __ សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៦ ថ្ងៃពុធ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨__ រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់​ ។


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » ក្រុមការងាររៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំសមាជិកសភាជាស្ត្រី APPF ប្រជុំជ្រើសរើសប្រធានបទ​ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧
ក្រុមការងាររៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំសមាជិកសភាជាស្ត្រី APPF ប្រជុំជ្រើសរើសប្រធានបទ​ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/19/2018 7:11:33 PM )

លោកជំទាវ ឃួន សុដារី ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំ សមាជិកសភាជាស្ត្រីនៃសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថាAPPFលើកទី២៧ ដោយបានសម្រេចជ្រើសរើសយកប្រធានបទចំនួន៣ ក្នុងចំណោម ប្រធានបទដែលក្រុមការងារបានព្រាងរៀបចំចំនួន៦ និងប្រធានបទថ្មី១បន្ថែមទៀតដែលបានស្នើឡើងនៅក្នុងពេលនៃកិច្ចប្រជុំ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកាសភាជាស្ត្រី តំណាងក្រសួង កិច្ចការនារី តំណាងវិទ្យាស្ថានសភាកម្ពុជា និងមន្ត្រីនៃលេខាធិការដ្ឋានជាតិ APPF ។

លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍ជម្រាបដល់សមាជិក សមាជិកានៃកិច្ចប្រជុំ សូមពិចារណាជ្រើសរើសនូវប្រធានបទ ដែលបម្រើនូវ ផលប្រយោជន៍រួមរបស់ប្រទេសដែលជាសមាជិកAPPFទាំងអស់។ ការដែលធ្វើដូចនេះបាន គឺនឹងធ្វើឲ្យប្រទេសដែលមកចូលរួម គេមានការចូលរួម ចែករំលែកនូវគំនិត យោបល់ និងបទពិសោធន៍របស់គេយ៉ាងផុលផុសនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។

លោកជំទាវមានប្រសាសន៍បន្តថា ប្រទេសជាសមាជិកAPPFទាំងអស់ គឺមានទាំងប្រទេសតូច ប្រទេសធំ ប្រទេសក្រ ប្រទេសមធ្យម និងប្រទេស អ្នកមាន។ បើពិនិត្យទៅលើភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច សង្គមរបស់ប្រទេសសមាជិកទាំងអស់ គឺអាចបញ្ជាក់បានថា APPFបង្កើតឡើងដើម្បី ជំរុញឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក លើកកម្ពស់ការជជែកគ្នា យោគយល់គ្នា សហការគ្នា និងរួមគ្នាដោះស្រាយបញ្ហាសកល។

បន្ទាប់ពីមានការផ្ដល់មតិយោបល់ពីសមាជិកាសភា(រដ្ឋសភា ព្រឹទ្ធសភា) តំណាងក្រសួងកិច្ចការនារី តំណាងវិទ្យាស្ថានសភាកម្ពុជា និងមន្ត្រីនៃលេខា- ធិការដ្ឋានជាតិAPPFរួចមក កិច្ចប្រជុំបានសម្រេចជ្រើសរើសយកប្រធានបទចំនួន៣ សម្រាប់ផ្ញើទៅប្រទេសជាគណៈកម្មការប្រតិបត្តិ នៃសភាតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងកក្កដាខាងមុខ។

ប្រធានបទទាំងបីនោះមាន៖

១-ពង្រឹងភាពជាដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តី និងកុមារី ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

២-ធានាការផ្ដល់សមភាពរវាងស្ត្រី និងបុរស ក្នុងវិស័យអប់រំ វិជ្ជាជីវៈ បច្ចេកទេស និងព័ត៌មានវិទ្យា ដើម្បីសន្តិភាព និងសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

៣-លើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីតាមរយៈ ការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។

លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍ថ្លែងអំណរគុណដល់សមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ ដែលបានចូលរួមមតិយោបល់ក្នុងការ សម្រេចជ្រើសរើសនូវប្រធានបទទាំងបីខាងលើ។ លោកជំទាវក៏បានណែនាំសូមឲ្យតំណាងមកពីក្រសួងកិច្ចការនារី ក៏ដូចជាវិទ្យាស្ថានសភាកម្ពុជា និង ក្រុមការងារទាំងអស់យកប្រធានបទដែលបានជ្រើសរើសនេះ ទៅជម្រាបជូនប្រធានស្ថាប័នរបស់ខ្លួន ដើម្បីពិចារណា ឬក៏មានចំណុចត្រូវកែសម្រួល បំពេញបន្ថែមឲ្យកាន់តែប្រសើរថែមទៀត មុននឹងសម្រេចបញ្ជូនទៅកាន់ប្រទេសជាគណៈកម្មការប្រតិបត្តិAPPF។

សូមបញ្ជាក់ថា សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF រហូតមកដល់ពេលនេះ មានសមាជិកទាំងអស់ចំនួន២៧ប្រទេស ហើយសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន