ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍ
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/19/2018 7:06:57 PM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានមានប្រសាសន៍អំពាវនាវប្រជាពលរដ្ឋស្រុកពាមរក៍ និងស្រុកពាមជរ ក៏ដូចជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីជ្រើសរើសតំណាងរបស់ខ្លួន និងបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមបណ្ឌិតរដ្ឋ បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៣០០នាក់មកពីស្រុកពាមរក៍ និងស្រុកពាមជរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកពាមរក៍។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិករដ្ឋសភាមណ្ឌល ខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍បន្តថា ដោយមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញការអភិវឌ្ឍគ្រប់ ហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យប្រទេសយើងទទួលបានសមិទ្ធិផលជាច្រើន កើតឡើងជាហូហែ មានដូចជា ស្ពាន សាលារៀន វត្តអារាម ជាដើម។ ជាក់ស្តែងស្ពានគីបាស្សាឬហៅស្ពានអ្នកលឿង គឺជាសមិទ្ធផលមួយថ្មីទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការជំនួយឧបត្ថម្ភពីរដ្ឋាភិបាល និងប្រជាជន ជប៉ុន។

ឯកឧត្តម​បានមានប្រសាសន៍បន្ថែមថា ដូចយើងទាំងអស់គ្នាបានដឹង និងជ្រាបច្បាស់ហើយថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាកម្មវិធី ដ៏ត្រឹមត្រូវបំផុតសម្រាប់ការអនុវត្ត ដើម្បីបង្កើតឡើងនូវសមិទ្ធផលនានា។ មិនតែប៉ុណ្ណោះប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិក៏បានចូលរួមជួយជំរុញ ការអនុវត្តផងដែរ ដែលធ្វើឲ្យយើងទ្រទ្រង់បាននូវសរសរស្តម្ភទាំងបីមាន នយោបាយ សន្តិសុខ និងវប្បធម៌សង្គមកិច្ច ជាឧបករណ៍កើតចេញពី យុទ្ធសាស្រ្តចតុកោណ និងនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើអោយប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងបោះជំហានទៅមុខយ៉ាងរឹងមាំឈរលើ មាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន