ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា
រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/18/2018 7:41:17 PM )

រដ្ឋសភាបានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន២ មកពិភាក្សា និង​អនុម័ត នៅព្រឹកថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ​២០១៨នេះ ដែលជាសម័យប្រជុំ លើកទី១០ នីតិកាលទី៥ របស់រដ្ឋសភា។

សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាលើកយកមកពិភាក្សានាឱកាសនេះមាន ទី១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា​ទូទាត់​របស់ រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។ និងរបៀបវារៈទី២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានា​ទូទាត់​របស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរ​ណេស្យូណល អ៊ិនវេស្ត​មែន ឌីវើឡុបមែន គ្រុប។

ក្នុងសម័យប្រជុំរដ្ឋសភាដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាចូលរួមពេលផ្តើមប្រជុំ មានចំនួន១០៣រូប ដោយបានផ្តើម​សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា​ទូទាត់​របស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាឱ្យ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី មុន។

សេចក្តី​ព្រាង​ច្បាប់ខាងលើនេះមាន​៣មាត្រា។ ឯកឧត្តមបណ្ឌិត​រដ្ឋ ជាម យៀប ប្រធានគណៈ​កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជា​អ្នក​អានជូនអង្គសភាពីរបាយការណ៍នៃលទ្ធផលពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ ​ឯកឧត្តម​ ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​​រ៉ែ និងថាមពល និងសហការី តំណាង​រាជ​​រដ្ឋា​ភិ​បាលជាអ្នកការពារ​សេចក្តី​ព្រាង​​ច្បាប់​​។

សេចក្តីថ្លែងហេតុ របស់រាជរដ្ឋាភិបាលដែលផ្ញើជូនរដ្ឋសភា បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ បានលើកកម្រិតជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់ និងបាននាំឲ្យតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើងក្នុងអត្រាមួយដ៏ខ្ពស់។ ដើម្បីឆ្លើយតបនឹងកំណើន តម្រូវការអគ្គិសនីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍវិស័យថាមពល ទំាងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។ ប្រភពថាមពលដែលកម្ពុជាបានអភិវឌ្ឍន៍ កន្លងមករួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយផលិតអគ្គិស​នីដើរដោយពន្លឺព្រះអាទិត្យ។ ហើយជាចុងក្រោយ អង្គសភាបានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូលមានចំនួន១០៤សំឡេង។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម​លើការធា​នា​​​ទូ​​ទាត់​របស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី នឹងបើកផ្លូវឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី វិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនី អានុភាព៦០មេហ្គាវ៉ាត់ ដើរដោយពន្លឺព្រះ​អាទិត្យ នៅខេត្ត កំពង់ស្ពឺគឺជាប្រភេទថាមពលថ្មីមួយទៀត ដែលនឹងចូលរួមចំណែកឆ្លើយតបតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។

អង្គសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះមួយមាត្រាម្តងៗ ហើយជាចុងក្រោយ​ អង្គ​សភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ ទំាងមូលមានចំនួន១០៤សំឡេង។

ចំពោះលទ្ធផលទំាងស្រុងនៃសម័យប្រជុំរដ្ឋសភានាព្រឹកនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងចេញសេចក្តីប្រកាសព័ត៌មាន នៅក្រោយសម័យប្រជុំ រដ្ឋសភាបានបញ្ចប់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន