អភិបាលខេត្តព្រះសីហនុជម្រាបគណៈកម្មការសុខាភិបាលរដ្ឋសភាថា សេវាសមធម៌សង្គមបានលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រៀមចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាលើកទី៨រួមគ្នានៃសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក្នុងប្រទេសឡាវ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយអនុប្រធានទី២ គ្រោងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម__ គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌
ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/17/2018 6:42:58 AM )

ឯកឧត្តម​ ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយអ្នកសង្កេតការណ៍ ការបោះឆ្នោត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ សរុបចំនួន៥៤៦នាក់ ដែលគ្រោងនឹងចុះសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាខែកក្កដាខាងមុខនេះ។

ក្នុងជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍នេះ ឯកឧត្តមតំណាងរាស្រ្ត បានជំរុញដល់អ្នកសង្កេតការណ៍ទាំងអស់ សិក្សាស្វែងយល់ពីច្បាប់បោះឆ្នោត ពិសេសក្រមសីលធម៌អ្នកសង្កេតការណ៍។ ឯកឧត្តមបានលើកឡើងថា អ្នកសង្កេតការណ៍ជាសាក្សីដ៏សំខាន់នៃដំណើរការបោះឆ្នោត ដូច្នេះត្រូវអនុវត្ត ការងារទៅតាមច្បាប់ និងក្រមសីលធម៌ មិនត្រូវលម្អៀង និងប្រព្រឹត្តសកម្មភាពនានាផ្ទុយពីច្បាប់នោះឡើយ។

សូមជម្រាបថា​ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្ស នយោបាយចំនួន២០ចូលរួមប្រកួតប្រជែង។ ឯកឧត្តម ចាយ បូរិន បានលើកឡើងថា អ្នកសង្កេតការណ៍មានច្រើនប្រភេទ គឺអ្នកសង្កេតការណ៍ឲ្យ គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ឯករាជ្យ ហើយវាពិតណាស់នៅក្នុងដំណើរការបោះឆ្នោតម្តងៗ គឺមានអ្នកសង្កេតការណ៍ទាំងពីរប្រភេទនេះ ចូលរួម។

ឯកឧត្តមតំណាងរាស្រ្តបានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញផ្សាយក្រមសីលធម៌អ្នកសង្កេតការណ៍រួចហើយ ដូច្នេះអ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិ ត្រូវគោរពតាមសេចក្តីប្រកាសនោះ និងត្រូវសិក្សាឲ្យច្បាស់លាស់ពីច្បាប់នានាទាក់ទងនឹងការបោះឆ្នោត ដើម្បីចូលរួម ចំណែកលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន