ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ
ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/16/2018 7:21:01 PM )

ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តេជ្ញាបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដោយហេតុថា ពួកគាត់ បានមើលឃើញពីការលះបង់របស់​ សម្តេច ហ៊ុន សែន និងសហការីទាំងអស់ក្នុងបុព្វហេតុជាតិមាតុភូមិក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ។

ការប្តេជ្ញាចិត្តរបស់ពលរដ្ឋបែបនេះ បានបង្ហាញឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងគឺ ឯកឧត្តម ឈាង វុន ដែលជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ផងនោះ។

ក្នុងពីធីសំណេះសំណាលដែលមានការចូលរួមពី ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំស្រុក ថ្មគោលចូលរួមនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ តំណាងពលរដ្ឋជាច្រើននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង៧០០នាក់ ដែលចូលរួមក្នុងពិធី សំណេះសំណាលនេះ មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៧៩មក គាត់បានឃើញ សម្តេច ហ៊ុន សែន នៅជាមួយពលរដ្ឋ រួមសុខរួមទុក្ខជាមួយពលរដ្ឋ ជាពិសេសសម្តេចតែងតែមានវត្តមាននៅកន្លែងពលរដ្ឋជួបការលំបាក ដូចជារងគ្រោះដោយទឹកជំនន់ រាំងស្ងួត ជាដើម។

ចំណែកស្រ្តីម្នាក់បានលើកឡើងថា ប្រទេសជាតិបានរីកចម្រើន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ បានកសាងជាបន្តបន្ទាប់ ដែលធ្វើឲ្យការរស់នៅពួកគាត់ កាន់តែប្រសើរឡើង។ ពលរដ្ឋម្នាក់នេះបានលើកឡើងបន្តថា បច្ចុប្បន្ននេះ ស្រុកមានសន្តិភាព ពលរដ្ឋធ្វើដំណើរទៅណាមកណាបានស្រួល គ្មានព្រួយ បារម្ភពីអសន្តិសុខ ដូចសម័យប្រទេសមានសង្រ្គាមឡើយ ដូច្នេះពួកគាត់មិនត្រូវការអ្វីទៀតនោះទេ។ អ្វីដែលពលរដ្ឋត្រូវការគឺរួមគ្នាថែរក្សាសុខសន្តិភាព នាពេលបច្ចុប្បន្ននេះ ដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត។

ឯកឧត្តម ឈាង វុន បានបានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ជូនពលរដ្ឋ ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ កង្វល់​ និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ហើយជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់ បានផ្តាំផ្ញើដល់ មន្រ្តីអាជ្ញាធរ ឲ្យដោះស្រាយជាបន្ទាន់នូវអ្វីដែលជាតម្រូវការរបស់ពលរដ្ឋ។

ឯកឧត្តមតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានគាំទ្រការលើកឡើងរបស់ពលរដ្ឋ និងបានគូសបញ្ជាក់បន្ថែមថា សម្តេច ហ៊ុន សែន មានយុទ្ធសាស្រ្ត ដឹកនាំប្រទេសជាតិត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងបានលះបង់ជីវិតជាច្រើនលើកដើម្បីបុព្វហេតុជាតិ​ និងពលរដ្ឋ។

ឯកឧត្តម ឈាង វុន បានជំរុញពលរដ្ឋចូលរួមតាមដានព័ត៌មានស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឲ្យបានច្បាស់លាស់ និងចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ពីព្រោះនេះជាសិទ្ធិ​ និងអំណាចរបស់ពលរដ្ឋ នៅក្នុងសង្គមលទ្ធិ ប្រជាធិបតេយ្យ។

ឆ្លៀតពេលដែលបានជួបសំណេះសំណាលជាមួយពលរដ្ឋ ឯកឧត្តមតំណាងរាស្រ្ត និងប្រតិភូអមដំណើរ បានរួមគ្នាដោះស្រាយសំណូមពររបស់ពលរដ្ឋ បានមួយចំនួនដូចជា បានចែកជូនរទេះរុញដល់ជនពិការជាង១០គ្រឿង។ ឧបត្ថម្ភថវិកាចំនួនជាង១ម៉ឺនដុល្លារ សម្រាប់ចាក់ដីក្នុងសាលាបឋមសិក្សាមួយ កន្លែង និងជួសជុលផ្លូវលំដែលរងការខូចខាត ព្រមទាំងបានឧបត្ថម្ភថវិកាសម្រាប់ទិញប្រេងបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋពេលមានតម្រូវការទៀត ផង៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន