គណៈប្រតិភូសភាកម្ពុជា បានជម្រាបសហភាពអន្តរសភាពីដំណើរប្រជាធិបតេយ្យនិងការរីកចម្រើនរបស់កម្ពុជា__ ក្រសួងមុខងារសាធារណៈ ជម្រាបរដ្ឋសភាថាកំណែទម្រង់ប្រាក់បៀវត្សរ៍មន្រ្តីរាជការ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ក្រសួង__ ឯកឧត្តម ឡេង ប៉េឡុង ជំរុញមន្រ្តីត្រៀមរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF នៅដើមឆ្នាំ២០១៩ ខិតខំបំពេញការងារឲ្យបានជោគជ័យ__ ហ្សឺណែវ ស្វីស៖ លោកជំទាវ ឃួន សុដារី កំពុងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ និងមហាសន្និបាតលើកទី១៣៩__ ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ__ រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីបរិច្ចាគឈាមជួយសង្រ្គោះជនរងគ្រោះជាលើកទី៥
អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីបរិច្ចាគឈាមជួយសង្រ្គោះជនរងគ្រោះជាលើកទី៥
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/13/2018 9:48:49 PM )

អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាមដោយស្ម័គ្រចិត្ត ដើម្បីជាគុណប្រយោជន៍ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដោយប្រការនានា ហើយត្រូវការឈាមជាចាំបាច់នោះ។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។ នេះជាលើកទី៥ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភាក្រោមការដឹកនាំរបស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ បានរៀបចំឲ្យមាន ការបរិច្ចាគឈាម ដែលជាសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ការបរិច្ចាគឈាមជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ហើយជាបុណ្យកុសលដ៏ធំធេង ពីព្រោះបានជួយសង្រ្គោះ ជីវិតមនុស្ស។ ឯកឧត្តមបានអំពាវនាវដល់មន្រ្តីរាជការទាំងអស់ ចូលរួមសកម្មភាពនេះទាំងអស់គ្នា ហើយឲ្យក្លាយជាទម្លាប់ល្អ ដែលត្រូវធ្វើជាប្រចាំ ជាគុណធម៌ និងវប្បធម៌ នៃការចែករំលែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកជួយសង្រ្គោះជីវិតមនុស្សនៅក្នុងសង្គម។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភាទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជាទៀងទាត់។ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា នៅតាមមន្ទីរពេទ្យមានអ្នកជំងឺត្រូវការ ឈាមសម្រាប់សង្គ្រោះជីវិតមនុស្សរៀងរាល់ថ្ងៃ ហើយនេះជាបញ្ហាប្រឈមដែលទាមទារនូវជំនួយឈាមស្រស់ពីសប្បុរសជន ដើម្បីត្រៀមទុកជួយ សង្គ្រោះជីវិតមនុស្សពីការបាត់បង់ឈាមច្រើនដោយមិនបាច់បង់ថ្លៃ។

ជាការកត់សម្គាល់ឆ្នាំដំបូងៗនៃការផ្តើមកម្មវិធីបរិច្ចាគឈាមនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំមួយឆ្នាំមួយលើក ហើយចាប់ពីឆ្នាំ២០១៧មក អគ្គលេខាធិការដ្ឋានរដ្ឋសភាបានជំរុញឲ្យមានកម្មវិធីមនុស្សធម៌នេះពីរលើកក្នុងមួយឆ្នាំ។

អត្ថបទ​ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន