សម្តេចប្រធានរដ្ឋសភាជម្រាបយុវជនអាស៊ីអាគ្នេយ៍កម្ពុជាម្នាក់ៗ ត្រូវចេះធ្វើមគ្គុទេស និងអ្នកការទូតដ៏ល្អ__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ​ ង្វៀនធី​ គីមងិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ __ សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៦ ថ្ងៃពុធ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨__ រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់​ ។


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ នៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ
រដ្ឋសភាប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ នៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/6/2018 6:49:43 PM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានតំណាងរាស្រ្តពេលផ្តើមប្រជុំចំនួន១០៩រូប។

អង្គសភាបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ មកធ្វើការពិភាក្សា និងអនុម័ត នៅក្នុងសម័យប្រជុំនាឱកាសនេះ។ សេចក្តីព្រាងច្បាប់ ទំាងនោះមាន សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តង់ដាកម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន