សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩__ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ចុះបំពេញការងារនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង__ លោកជំទាវ និន សាផុន ៖ ខេត្តបាត់ដំបងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំចេញអង្ករទៅក្រៅប្រទេស ច្រើនជាងគេនៅកម្ពុជា__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួលសញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិត ផ្នែកវិទ្យាសាស្ត្រសង្គម ពីសាកលវិទ្យាល័យមួយរបស់ឥណ្ឌា ដោយសារការលះបង់ចំពោះប្រទេសជាតិ និងការចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សាលាចំណេះទូទៅមីគីវ៉េ ធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សាលាចំណេះទូទៅមីគីវ៉េ ធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/5/2018 6:37:46 PM )

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៣០០នាក់ នៃសាលារៀនចំណេះទូទៅឯកជនមួយឈ្មោះថាមីគីវ៉េ បានធ្វើទស្សនកិច្ចសិក្សានៅ វិមានរដ្ឋសភា នាព្រឹកថៃ្ងទី៥ ខែមិថុនា ឆ្នាំ២០១៨ ​ដើម្បីសិក្សាស្វែងយល់ពីស្ថាប័នរដ្ឋសភា និងបានស្គាល់ បានឃើញដោយផ្ទាល់ពីកន្លែងធ្វើការរបស់ សមាជិករដ្ឋសភា ដែលជាតំណាងរបស់ពួកគាត់។

លោកសាស្ត្រាចារ្យ សៅ ហៃ ដែលជានាយករងសាលាមីគីវ៉េនេះ បានហៅដំណើរទស្សនកិច្ចនេះថា ជាមោទនភាពមួយសម្រាប់ពួកគាត់ ពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី បានសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា។

សូមជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រៅពីបានចូលទស្សនាវិមានរដ្ឋសភា កន្លែងសំខាន់ៗរបស់រដ្ឋសភា ដូចជាសាលប្រជុំពេញអង្គ រដ្ឋសភា សាលសារមន្ទីរ ដែលមានតម្កល់នូវបញ្ជីឈ្មោះសមាជិករដ្ឋសភាតំាងពីសម័យមុន ឯកសណ្ឋានផ្លូវការរបស់សមាជិករដ្ឋសភា និងមន្រ្តីរាជការ ជាដើមហើយនោះ សិស្សានុសិស្សព្រមទំាងលោកគ្រូអ្នកគ្រូ បានស្តាប់បទបង្ហាញពីតួនាទីភារកិច្ចរបស់រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាពីមន្រ្តី ជំនាញផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សនៃសាលាឯកជនមីគីវ៉េ បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញដោយ ឯកឧត្តម ប៉ែន ប្រាកដ និង ឯកឧត្តម ឡាយ ប៊ុនម៉េង អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន