គណៈប្រតិភូសភាកម្ពុជា បានជម្រាបសហភាពអន្តរសភាពីដំណើរប្រជាធិបតេយ្យនិងការរីកចម្រើនរបស់កម្ពុជា__ ក្រសួងមុខងារសាធារណៈ ជម្រាបរដ្ឋសភាថាកំណែទម្រង់ប្រាក់បៀវត្សរ៍មន្រ្តីរាជការ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ក្រសួង__ ឯកឧត្តម ឡេង ប៉េឡុង ជំរុញមន្រ្តីត្រៀមរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF នៅដើមឆ្នាំ២០១៩ ខិតខំបំពេញការងារឲ្យបានជោគជ័យ__ ហ្សឺណែវ ស្វីស៖ លោកជំទាវ ឃួន សុដារី កំពុងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ និងមហាសន្និបាតលើកទី១៣៩__ ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ__ រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានសភាកម្ពុជា​ និងហ្វីលីពីន​ បង្កើនកិច្ចសហប្រតិបត្តិការទាំងកម្រិតសមាជិកសភា​ និងមន្រ្តី
អគ្គលេខាធិការដ្ឋានសភាកម្ពុជា​ និងហ្វីលីពីន​ បង្កើនកិច្ចសហប្រតិបត្តិការទាំងកម្រិតសមាជិកសភា​ និងមន្រ្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/5/2018 6:28:34 PM )

អគ្គលេខាធិការដ្ឋានសភា នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គលេខាធិការដ្ឋានររដ្ឋសភា នៃប្រទេសហ្វីលីពីន បានកំពុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ- ការជាមួយគ្នាឲ្យកាន់តែខ្លំាងឡើងលើគ្រប់វិស័យ ទំាងកម្រិតសមាជិកសភានិងអគ្គលេខាធិការដ្ឋាន។ ការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការល្អឡើង រវាងអគ្គលេខាធិការដ្ឋានសភាប្រទេសទំាងពីរ បានលើកឡើងនៅពេលដែល ថ្នាក់ដឹកនាំអគ្គលេខាធិការរដ្ឋសភានៃប្រទេសហ្វីលីពីន បានមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការសភាកម្ពុជា ដែលមានអគ្គលេខាធិការរដ្ឋសភា និងអគ្គលេខា- ធិការព្រឹទ្ធសភា។

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះ ឯកឧត្តមមេធាវី Cesar Strait Pareja អគ្គលេខាធិការរដ្ឋសភាប្រទេសហ្វីលីពីន បានជួបពិភាក្សា ការងារជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា​ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដោយនៅក្នុងឱកាសនោះ ឯកឧត្តមមេធាវី Cesar Strait Pareja បានលើកឡើងអំពីការពង្រឹងកិច្ចសហប្រតិបត្តិរវាងសភាទាំងពីរនៅគ្រប់កម្រិត ទាំងតំណាងរាស្រ្ត និងមន្រ្តី អគ្គលេខាធិការដ្ឋាន។

ឯកឧត្តម ឡេង ប៉េងឡុង បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ហើយអគ្គលេខាធិការរដ្ឋសភាកម្ពុជា ត្រៀមជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិ- ការនោះឲ្យមានការរីកចម្រើនឡើង សម្រាប់បម្រើដល់ផលប្រយោជន៍សភា និងប្រទេសទំាងពីរ។ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាកម្ពុជា បានគូស បញ្ជាក់ថា​ ដំណើរទស្សនកិច្ចដ៏កម្ររបស់គណៈប្រតិភូអគ្គលេខាធិការរដ្ឋសភាហ្វីលីពីននៅពេលនេះ ជាការត្រួសត្រាយផ្លូវមួយដែលនឹងធ្វើឲ្យចំណង មិត្តភាព និងកិច្ចសហប្រិតបត្តិការរវាងអគ្គលេខាធិការដ្ឋានសភាប្រទេសទំាងពីររឹងមាំឡើង។

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសកម្ពុជា​និងហ្វីលីពីន បានលើកឡើងថា​ សភាប្រទេសទំាងពីរ នៅមិនទាន់មានអនុស្សរណយោគយល់ គ្នានៅឡើយទេ ហើយដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងគ្នាដំណើរទៅដោយរលូននិងមានប្រសិទ្ធិភាព អនុស្សារណយោគយោល់មួយគួរតែមាននៅ ក្នុងពេលឆាប់ៗនេះ ។

សូមជម្រាបថា ឯកឧត្តមមេធាវី Cesar Strait Pareja បានមកទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តការរវាងសភានៃប្រទេសទាំងពីរ (កម្ពុជា-ហ្វីលីពីន) និងការស្វែងរកលទ្ធភាពក្នុងពង្រឹង សមត្ថភាព បុគ្គលិក សភា។ ដំណើរទស្សនកិច្ចនេះសម្របសម្រួលដោយវិទ្យាស្ថានសភាកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល បានជួយលើកកម្ពស់សមត្ថភាពការងារ មន្រ្តីសភាកម្ពុជា ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន