ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ កំពុងត្រៀមដាក់ជូនសម័យប្រជុំរដ្ឋសភាអនុម័ត ដើម្បីផលប្រយោជន៍កម្មករ និយោជិត
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារ កំពុងត្រៀមដាក់ជូនសម័យប្រជុំរដ្ឋសភាអនុម័ត ដើម្បីផលប្រយោជន៍កម្មករ និយោជិត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2018 2:41:18 AM )

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកនាំដោយ ឯកឧត្តម ប៉ាល់ សំអឿន ប្រធានគណៈកម្មការស្តីទី រួមជាមួយគណៈកម្មការជំនាញផ្សេងៗទៀត នៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម អិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំនុច(គ)ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២នៃច្បាប់ស្តីពីការងារ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

ឯកឧត្តម ប៉ាល់ សំអឿន បានមានប្រសាសន៍ថា ជំនួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គឺដើម្បីសាកសួរនូវចំណុចមួយចំនួនដែលជា ចម្ងល់របស់គណៈកម្មការជំនាញនៃរដ្ឋសភាបន្ថែម នៅក្នុងការកែសំរួល និងបន្ថែមពាក្យពេចន៍មួយចំនួន ទៅលើសេចក្ដីព្រាងច្បាប់វិសោធនកម្មមាត្រា មួយចំនួននៃច្បាប់ស្តីពីការងារនេះ។

ឯកឧត្តម អិុត សំហេង បានមានប្រសាសន៏ថា ស្ថិតក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស វិស័យការងារបានប្រឈមនឹងបញ្ហាមួយចំនួន ដែល រាជរដ្ឋាភិបាលតែងតែបានចូលរួមអន្តរាគមន៍ ដោះស្រាយរាល់ការលំបាករបស់បងប្អូនកម្មករ និយោជិត ជាពិសេសក្នុងករណីរោងចក្រ សហគ្រាស បិទទ្វា ដោយម្ចាស់រត់ចោល។ យោងតាមមាត្រា៩៨នៃច្បាប់ស្តីពីការងារ និយោជក ឬម្ចាស់រោងចក្រមានកាតព្វកិច្ចទូទាត់ប្រាក់បំណាច់បណ្តេញចេញ ដោយផ្អែកលើអតីតភាពការងារ នៅពេលបញ្ឈប់កម្មករនិយោជិត ឬនៅពេលរោងចក្រ សហគ្រាស ក្ស័យធន តែប៉ុណ្ណោះ។ ការអនុវត្តបែបនេះ បានបណ្តាលឲ្យចំនួនទឹកប្រាក់បំណាច់បណ្តេញចេញមានចំនួនច្រើនលើសលុប ដែលក្នុងករណីខ្លះ កម្មករនិយោជិត មិនអាចទទួលបានការទូទាត់ ទាំងស្រុងដោយមូលហេតុថា រោងចក្រ សហគ្រាស ត្រូវបិទទ្វាលែងដំណើរការដោយម្ចាស់ក្ស័យធន មិនមានលទ្ធភាពទូទាត់ជូនកម្មករនិយោជិត ឬក៏ម្ចាស់រោងចក្របានរត់ចោល ដោយមិនទូទាត់សងកម្មករ និយោជិត នូវប្រាក់ឈ្នួលចុងក្រោយ និងប្រាក់បំណាច់ផ្សេងៗ ដែលមានចែងក្នុង បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។

ឯកឧត្តមបានបន្តថា ដើម្បីធានាបាននូវស្ថិរភាព និងសុវត្ថិភាពកាងារ រួមជាមួយនឹងការរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិប្រកបដោយចីរភាព រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានបង្កើតក្រុមការងារផ្នែកច្បាប់មួយ ដើម្បីរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨៧ ចំណងជើងចំនុច(គ) ផ្នែកទី៣នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៨៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ដោយអនុញ្ញាតមានការទូទាត់ប្រាក់បំណាច់អតីតភាពការងាររបស់កម្មករ និយោជិត ជារៀងរាល់៦ខែម្តង។

ក្រោយពីបានស្តាប់ ការបកស្រាយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចហើយ ឯកឧត្តម ប៉ាល់ សំអឿន ប្រធានស្តីទីគណៈកម្មការទី៨ នៃរដ្ឋសភា បានមានប្រសាសន៍ថា គណៈកម្មការជំនាញរបស់រដ្ឋសភា នឹងបញ្ចូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់ បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន