ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » ឯកឧត្តម ចាយ បូរិន៖ អ្នកពាក់ព័ន្ធដែលយល់ដឹងពីច្បាប់​ នឹងជួយជំរុញឲ្យការបោះឆ្នោតដំណើរការបានរលូន
ឯកឧត្តម ចាយ បូរិន៖ អ្នកពាក់ព័ន្ធដែលយល់ដឹងពីច្បាប់​ នឹងជួយជំរុញឲ្យការបោះឆ្នោតដំណើរការបានរលូន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2018 2:39:05 AM )

ចុងខែឧសភាថ្មីៗនេះ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក​ និងបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលក្រុមអ្នកច្បាប់ ជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមតំណាងរាស្រ្ត បានលើកឡើងពីសារៈសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យសិក្ខាកាមដែលជាគ្រូបង្គោល បានយល់ដឹងអំពីច្បាប់ និងនីតិវិធីនានាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩​ ខែកក្តដា​ ឆ្នាំ២០១៨ខាងមុខនេះ។ ឯកឧត្តម​ ចាយ បូរិន បានគូសបញ្ជាក់ថា ការយល់ដឹងពីច្បាប់​ និងនីតិវិធីបោះឆ្នោត នឹងជួយដល់ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន​ មានតម្លាភាព។

ឯកឧត្តមបានលើកឡើងថា អ្នកចូលរួមនៅក្នុងដំណើរការបោះឆ្នោត ក្រៅពីតួអង្គសំខាន់គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមានភ្នាក់ងារ គណបក្សនយោបាយ អ្នកសង្កេតការណ៍ អ្នកសារព័ត៌មាន ដែលជាក្រុមអ្នកពាក់ព័ន្ធទាំងអស់នេះ ត្រូវគោរពច្បាប់ និងក្រមសីលធម៌ឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម​ ចាយ បូរិន បានសំណូមពរដល់សិក្ខាកាមទាំងអស់ ឲ្យសិក្សាស្វែងយល់ពីច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ និងសេចក្តីប្រកាស នានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចជាច្បាប់វិវាទកម្ម សេចក្តីប្រកាសពីយុទ្ធនាការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹក ឆ្នោត និងការប្រកាសលទ្ធផលបណ្តោះអាសន្នជាដើម។

ឯកឧត្តមតំណាងរាស្រ្ត បានផ្តាំផ្ញើផងដែរដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលខ្លួនបានសិក្សានៅពេលនេះ ទៅផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋចូលរួមការបោះឆ្នោតតាមនីតិវិធី បញ្ចេញនូវសិទ្ធិសេរីភាពរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំដោយសេរី និងយុត្តិធម៌៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន