ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ__ រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា មន្រ្តីរាជការជូនពរសម្តេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុ
សមាជិករដ្ឋសភា មន្រ្តីរាជការជូនពរសម្តេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/25/2018 12:20:24 AM )

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ជាថ្ងៃគម្រប់ជន្មាយុ៨៤ឆ្នាំឈានចូល៨៥ឆ្នាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅឯ គេហដ្ឋានរបស់សម្តេចក្នុងរាជធានីភ្នំពេញ ពិធីបែបព្រះពុទ្ធសាសនា បានរៀបចំធ្វើឡើងក្នុងការចម្រើនសិរីសួស្តីជូនសម្តេច។

ជាមួយគ្នានេះ​ ថ្នាក់ដឹកនាំរដ្ឋសភាមាន ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលគោរពជូនពរសម្តេចប្រធានរដ្ឋសភាជាបន្តបន្ទាប់ នៅឯគេហដ្ឋាន សម្តេចផ្ទាល់។ ទន្ទឹមនឹងនោះ ក្នុងឱកាសដ៏នក្ខត្តឬក្សនេះ សារលិខិតជូនពររបស់ថ្នាក់ដឹកនាំរដ្ឋសភា ប្រធានស្ថាប័នធំៗរបស់ជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បានផ្ញើសព្ទសាធុការពរជូនសម្តេចជាបន្តបន្ទាប់។

ជាមួយកន្រ្តក់ផ្កា សារលិខិតជូនពរ របស់សមាជិកសមាជិការដ្ឋសភា បានគូសបញ្ជាក់ថា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលះបង់កម្លាំងកាយនិងប្រាជ្ញាដ៏ខ្ពង់ខ្ពស់ ចូលរួមចំណែកយ៉ាងធំធេងក្នុងការរំដោះ​ និងអភិវឌ្ឍន៍ជាតិមាតុភូមិ។ “យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធទាំងឡាយលើលោក តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនសម្តេចប្រធាន មានជន្មាយុយឺនយូរ និងមានសុខមាលភាពពេញបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចក្នុងការចូលរួមដឹកនាំនាវាកម្ពុជា និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព ក្នុងសុខ សន្តិភាព ស្ថិរភាពរឹងមាំតរៀងទៅ”។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ក៏បានដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលគោរព ជូនពរសម្តេចប្រធានរដ្ឋសភាផងដែរ។ តំណាងមន្រ្តីរាជការទាំងអស់ ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងថា “យើងខ្ញុំសូមបួងសួងដល់គុណ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយលើលោក និងសូមទេវតា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសស្រី សូមមានជន្មាយុយឺនយូរ និងសុខមាលភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅ កាន់វឌ្ឍនភាព ក្នុងសុខសន្តិភាព ស្ថិរភាពរឹងមាំតរៀងទៅ”។

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន