ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភាដោះស្រាយបញ្ហាដីធ្លី
ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភាដោះស្រាយបញ្ហាដីធ្លី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/24/2018 8:22:22 AM )

ប្រជាពលរដ្ឋ៥នាក់តំណាងឲ្យប្រជាពលរដ្ឋ១១៤០គ្រួសារដែលអះអាងថា មានទំនាស់ដីធ្លីនៅភូមិឃ្លេ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានចូលយក ញ្ញតិ្តដាក់ជូនរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដើម្បីសូមអន្តរាគមន៍ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការស្វែងរកដំណោះស្រាយដល់ពួកគាត់។

ក្នុងញ្ញតិ្តពលរដ្ឋបានរៀបរាប់ថា​ ពួកគាត់ទាំងអស់គ្នាបានចូលទៅរស់នៅ​ និងអាស្រ័យផលនៅលើដីដែលមានទំនាស់នោះ តាំងពីឆ្នាំ២០១៤មក ដោយពី ដំបូងគ្មានអាជ្ញាធរឬក្រុមហ៊ុនណាបានមកហាមឃាត់នោះទេ។ ស្រាប់តែនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ មានបុគ្គលដែលអះអាងថាជាតំណាងក្រុមហ៊ុន និងអាជ្ញាធរបានចេញមកបញ្ជាឲ្យពួកគាត់រុះរើផ្ទះសម្បែង និងបានដុតបំផ្លាញផ្ទះពលរដ្ឋខ្លះ រួមទាំងផលដំណាំផង។

តំណាងប្រជាពលរដ្ឋ៥នាក់ បានយកញ្ញត្តិទៅដាក់ជូនគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត​ និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បន្ទាប់ពី បានដាក់ញ្ញត្តិហើយ ប្រជាពលរដ្ឋដែលបានប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភា បាននាំគ្នារំសាយដោយសន្តិវិធី៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន