ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី
គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/24/2018 2:46:54 AM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ ដោយមានការចូលរួមពីតំណាង គណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។

ឯកឧត្តមបណ្ឌិត​ ប៉ែន បញ្ញា បានមានប្រសាសន៍ថា គណៈកម្មការបានប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងធ្វើការកែសម្រួលលើខ្លឹមសារ អត្ថន័យ អក្ខរាវិរុទ្ធ ​នៃសេចក្តីព្រាងច្បាប់នេះខ្លះៗរួចមកហើយ ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមស្តង់ដាច្បាប់ និងស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញ។ រីឯជំនួបពិភាក្សា ជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គឺដើម្បីសាកសួរនូវចំណុចមួយចំនួនដែលជាចម្ងល់របស់គណៈកម្មការនៃរដ្ឋសភាបន្ថែមទៀត។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ គឺជាការរៀបចំតាក់តែងជាថ្មី សម្រាប់យកទៅអនុវត្តជំនួស ច្បាប់ចាស់ ក្នុងគោលបំណងធានាការពារនីត្យានុកូលភាព ព្រមទាំងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ជាពិសេសការធានាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបន្តថា ​ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ដែលកំពុង អនុវត្តសព្វថ្ងៃ មានមាត្រាមួយចំនួនលែងមានលក្ខណៈសមស្របនឹងកិច្ចដំណើរការរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវធ្វើការកែសម្រួលឡើងវិញ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្នដែលមានការរីកចម្រើនរបស់ប្រទេសជាតិ ។

បន្ទាប់ពីតំណាងរាជរដ្ឋាភិបាល បានធ្វើការបកស្រាយនូវសំណួរមួយចំនួនរបស់គណៈកម្មការ​ជំនាញនៃរដ្ឋសភា ពាក់ព័ន្ធទៅនឹងខ្លឹមសារនៃសេចក្តី ព្រាងច្បាប់នេះរួចមក ឯកឧត្តមបណ្ឌិត​ ប៉ែន បញ្ញា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងសហការី ជាតំណាងរាជរដ្ឋាភិបាល ដែលបានមកឆ្លើយបំភ្លឺ និងបកស្រាយលើខ្លឹមសារដែលទាក់ទង​និងសេចក្តីព្រាងច្បាប់នេះយ៉ាងក្បោះក្បាយ។

ឯកឧត្តមបណ្ឌិត​ ប៉ែន បញ្ញា បានបញ្ជាក់ថា ក្រោយពីបានស្ដាប់ការបកស្រាយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលហើយនេះ គណៈកម្មការនឹងបញ្ជូនសេចក្ដី ព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ​ដើម្បី​សម្រេច​​ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សានិងអនុម័ត នាពេល​ខាងមុខ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន