ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ជំរុញឲ្យបង្ហោះគេហទំព័រAPPFលើកទី២៧ និងការស្រាវជ្រាវបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច តំបន់ និងពិភពលោក
ឯកឧត្តម ឡេង ប៉េងឡុង ជំរុញឲ្យបង្ហោះគេហទំព័រAPPFលើកទី២៧ និងការស្រាវជ្រាវបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច តំបន់ និងពិភពលោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/22/2018 7:54:29 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) ដែលសភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅខែមករា ដើមឆ្នាំ២០១៩ខាងមុខនេះ បានជំរុញដល់មន្រ្តីក្រុមការងារឯកសារសិក្សា ស្រាវជ្រាវបញ្ហានយោបាយ សង្គម សន្តិសុខ និងបញ្ហាសេដ្ឋកិច្ច ដើម្បីជូនដល់តំណាងរាស្រ្តលោកពិចារណាជ្រើសរើសជាប្រធានបទ តាមវិស័យ នីមួយៗក្នុងកិច្ចប្រជុំ APPF លើកទី២៧។

នៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផលការងារ ក្នុងទិសដៅឆ្ពោះទៅការរៀបចំកិច្ចប្រជុំលើកទី២៧របស់ APPF នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងថា ចាប់ពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៨ ដែលជាថ្ងៃសភាប្រទេសវៀតណាមបានប្រគល់ទង់ APPF ដស់សភាកម្ពុជាមក គឺជាសញ្ញាបង្ហាញថាសភាកម្ពុជាបានក្លាយជាប្រធាន APPF ពេញសិទ្ធហើយ។ ឯកឧត្តមបានលើកឡើងថា រហូតមកដល់ ពេលនេះ មានឯកសារមួយចំនួនត្រូវបានសម្រេចដោយសម្តេចប្រធានរដ្ឋសភា នៅក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក នោះ។

បើតាមឯកឧត្តមអគ្គលេខាធិការបានឲ្យដឹងថា និមិត្តសញ្ញា APPF លើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានសម្តេចប្រធានសម្រេចរួចហើយ កាលបរិច្ឆេទថ្ងៃប្រជុំក៏បានសម្រេចហើយ ហើយមូលបទធំនៃកិច្ចប្រជុំក៏បានសម្រេច ដូច្នេះនៅក្នុងពេលនេះ ឯកឧត្តមបានស្នើសុំដល់ក្រុមការងារ បង្ហោះចេញនូវគេហទំព័រAPPF លើកទី២៧ ដើម្បីបញ្ចូលព័ត៌មាន និងឯកសារនានានៅក្នុងគេហទំព័រនេះ ដើម្បីឲ្យតំណាងរាស្រ្ត និងសាធារណជន បានសិក្សាស្វែងយល់ពី APPF។

វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ វេទិកានេះ តែងតែមានកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដោយប្រទេសជាសមាជិក ផ្លាស់វេណគ្នាធ្វើជា ប្រធាន។ កាលពីឆ្នាំ២០១៧ ប្រទេសវៀតណាមបានធ្វើជាប្រធាន APPF លើកទី២៦។

សម្រាប់កិច្ចប្រជុំលើកទី២៧ ដែលគ្រោងធ្វើនៅខេត្តសៀមរាបទឹកដីអង្គរ ក្នុងខែមករាឆ្នាំ២០១៩នោះ សភាកម្ពុជាបានជ្រើសរើសមូលបទនៃកិច្ចប្រជុំគឺ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំម្តងៗ APPF នឹងមានការពិភាក្សា ទៅលើវិស័យសំខាន់ៗចំនួន៥ មានវិស័យនយោបាយ-សន្តិសុខ វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ វិស័យអំពីការងារ APPF និងវិស័យការងារស្រ្តី។ ប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំត្រូវជ្រើសរើសប្រធានបទសម្រាប់កិច្ចប្រជុំតាមវិស័យទាំងនោះ ដែលការងារនេះជាភារកិច្ច សំខាន់របស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវធ្វើចាប់ពីពេលនេះតទៅ។

នៅក្នុងកិច្ចប្រជុំត្រូវពិនិត្យការងារនៅរសៀលថ្ងៃទី២២ខែឧសភានេះ ឯកឧត្តម ឡេង ប៉េងឡុង ក្រៅពីបានជំរុញឲ្យបង្ហោះគេហទំព័រ APPF លើកទី២៧ ឲ្យបានឆាប់ ដោយបញ្ចូលទិន្នន័យឲ្យច្រើន ដូចជាប្រវត្តិ APPF ចក្ខុវិស័យ APPF និងសេចក្តីសម្រេចនានា ដែល APPF បានសម្រេចចាប់ពី កិច្ចប្រជុំលើកទី១រហូតដល់លើកទី២៦ ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើដល់មន្រ្តីស្រាវជ្រាវ ត្រូវខិតខំស្រាវជ្រាវបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ចឲ្យបានច្រើន និងស្របទៅតាមមូលបទនៃកិច្ចប្រជុំដើម្បីដាក់ជូនសមាជិករដ្ឋសភាសម្រេចជាប្រធានបទតាមវិស័យនីមួយៗ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន