ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះសីមា​ និងសម្ពោធសមិទ្ធផលក្នុងវត្តសិរីបាវិត ខេត្តព្រៃវែង
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះសីមា​ និងសម្ពោធសមិទ្ធផលក្នុងវត្តសិរីបាវិត ខេត្តព្រៃវែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/19/2018 6:36:10 AM )

ព្រះវិហារ និងសមិទ្ធផលជាច្រើនទៀត ក្នុងវត្តសិរីបាវិត ដែលស្ថិតក្នុងភូមិជៃកំពក​ ឃុំជៃកំពក​ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រារព្ធពិធីបញ្ចុះសីមា​ និងសម្ពោធដាក់ឲ្យប្រើប្រាស់បម្រើវិស័យព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី១៩ ខែឧសភា​ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ កងកម្លាំងប្រដាប់អាវុធ ពិសេសថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាង ច្រើនកុះករ។

ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត បានលើកឡើងពីការរីកចម្រើនវិស័យព្រះពុទ្ធសាសនា នៅក្នុងខេត្តព្រៃវែងថា បច្ចុប្បន្ននេះខេត្តមានវត្តអារាមសរុប ចំនួន៥០៧ ក្នុងនោះវត្តធម្មយុត្តិចំនួន១៧ និងមានព្រះសង្ឃចំនួន៣៤៦៤អង្គ។ ដោយឡែកចំពោះស្រុកព្រះស្តេចវិញមានវត្តចំនួន៥១។

ឯកឧត្តមអភិបាលរងខេត្តបានគូសបញ្ជាក់ថា ចំពោះវត្តសិរីបាវិតបានកសាងនៅឆ្នាំ១៩៦២ ហើយនៅក្នុងរបបប៉ុលពត វត្តនេះមិនខុសពីទីអារាមដទៃ ទៀតនៅទូទាំងប្រទេសនោះទេ ត្រូវទុកចោល និងវាយកម្ទេចរាល់សមិទ្ធផលដែលមាន ទើបនៅក្រោយថ្ងៃរំដោះ៧មករា១៩៧៩នោះទេ ក្រោមការ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ បាននាំគ្នាកសាងជួសជុលទីអារាមឡើងវិញជាបន្តបន្ទាប់ ជាក់ស្តែងដូចជាព្រះវិហារ និងសមិទ្ធផលនានា ដែលដាក់សម្ពោធនាឱកាសនេះ។ ឯកឧត្តម ចាន់ រ៉ាន់ បានឲ្យដឹងថា​ សមិទ្ធផលសម្ពោធនាឱកាសនេះ បានចំណាយថវិកា សាងសង់អស់ទឹកប្រាក់ប្រមាណ​៣៥ម៉ឺនដុល្លារ។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានឃើញសមិទ្ធផលនានាក្នុងវត្តសិរីបាវិតបានលេច ជារូបរាងឡើងនាឱកាសនេះ សម្រាប់ជាស្រែបុណ្យដល់ប្រជាពុទ្ធបរិស័ទទាំងឡាយ។ លោកជំទាវបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ដែលមានវត្តមាននៅកម្ពុជាមានការរីកចម្រើនព្រមៗគ្នា។ ប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពជ្រើសរើសជំនឿសាសនាទៅតាមសទ្ធារបស់ខ្លួន។ សេរីភាព​ និងជំនឿរបស់ពលរដ្ឋបានធានាដោយរដ្ឋធម្មនុញ្ញ។

ឆ្លៀតឱកាសនោះ លោកជំទាវកិត្ដិសង្គហបណ្ឌិត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគេនព្រះសង្ឃ និងជូន ប្រជាពលរដ្ឋទាំងអស់ ដោយបានគូសបញ្ជាក់ថា សម្តេចទាំងបីជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងឡាយដែលបានបរិច្ចាគថវិកា និងកម្លាំងកាយចិត្ត ក្នុងការចូល រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងនោះមាន ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល​ និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលមានសទ្ធាជ្រះថ្នារួមគ្នាកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តសិរីបាវិតនេះឡើង។

ជាមួយគ្នានេះ​ លោកជំទាវឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលថ្មីមួយចំនួន ដែលរាជរដ្ឋាភិបាលបានសាង និងផ្តល់ជូនពលរដ្ឋនៅក្នុងឆ្នាំ ២០១៨នេះ ដែលមានដូចជាការដំឡើងប្រាក់ខែជូនមន្រ្តីរាជការ កម្មករកាត់ដេរ ការបញ្ចុះតម្លៃទឹកភ្លើង ការផ្តល់សេវាសុខាភិបាលថែទាំសុខភាពជូន កម្មករកម្មការិនី ការបង្កើតសេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវដែក ពិសេសការដាក់ឲ្យដំណើរការខ្សែរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តតាកែវ និងកំណាត់ខ្សែរថភ្លើងខេត្តបន្ទាយមានជ័យទៅព្រំដែនប៉ោយប៉ែត ហើយខ្សែរថភ្លើងពីខេត្តពោធិ៍សាត់ទៅបាត់ដំបង និងដាក់ដំណើរការក្នុង ពេលឆាប់ៗនេះទៀត។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់​ សម្តេច​ ហ៊ុន​ សែន កម្ពុជាបានប្រែមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត លោកជំទាវបានអំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពដែលមានដូចសព្វថ្ងៃនេះ ពីព្រោះ ថា​ប្រសិនគ្មានសុខសន្តិភាពទេនោះគឺគ្មានការអភិវឌ្ឍឡើយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន