ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រះរាជពិធីច្រត់ព្រះនង្គ័ល៖ ស្រូវ ពោត សណ្តែក នឹងបានផលល្អ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល៖ ស្រូវ ពោត សណ្តែក នឹងបានផលល្អ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/4/2018 12:27:43 AM )

តាមការផ្សងគោឧសភរាជក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងចំណោមអាហារទាំង៧មុខនោះ គោឧសភរាជបានបរិភោគ ស្រូវ ៩៥% ពោត ៩៥% និង សណ្តែក ៨០% ដោយឡែក ល្ង ស្មៅ ស្រា និង ទឹក គោ មិនបរិភោគនោះទេ។ ការផ្សងនេះ បានបង្ហាញថា​នៅឆ្នាំ២០១៨នេះ ស្រូវ ពោត សណ្តែក បានផលល្អប្រសើរ។

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងធ្វើជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់​ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងវត្តមាន ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ដូចជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាដើម។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដែលជាព្រះប្រវេណីរបស់ព្រះមហាក្សត្រផង ហើយក៏ដើម្បីជាការ ប្រកាសប្រាប់ប្រជាពលរដ្ឋថា រដូវវស្សាបានឈានចូលមកដល់ក្នុងការបង្កបង្កើនផល។ ព្រះរាជពិធីច្រត់ព្រះនង្គ័លមាន ឯកឧត្តម ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង ធ្វើជាស្តេចមាឃ និង លោកជំទាវ ឈុន ណារី ធ្វើជាមេហួ

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

 

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh