សម្តេចប្រធានរដ្ឋសភាជម្រាបយុវជនអាស៊ីអាគ្នេយ៍កម្ពុជាម្នាក់ៗ ត្រូវចេះធ្វើមគ្គុទេស និងអ្នកការទូតដ៏ល្អ__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ​ ង្វៀនធី​ គីមងិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ __ សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៦ ថ្ងៃពុធ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨__ រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់​ ។


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្នុងឱកាសចូលឆ្នាំថ្មី សមាជិករដ្ឋសភា មន្រ្តីរាជការ បួងសួងសូមសម្តេចប្រធានរដ្ឋសភា មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិបន្តទៀត
ក្នុងឱកាសចូលឆ្នាំថ្មី សមាជិករដ្ឋសភា មន្រ្តីរាជការ បួងសួងសូមសម្តេចប្រធានរដ្ឋសភា មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិបន្តទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/11/2018 9:12:02 PM )

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នេះ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន រដ្ឋសភា បានបួងសួងទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី និងវត្ថុស័ក្តិសិទ្ធិទំាងឡាយក្នុងលោក តាមជួយប្រោះព្រំសព្វសាធុការពរជ័យ ជូន សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទំាងបុត្រាបុត្រី​ចៅប្រុសចៅស្រី និងក្រុមគ្រួសារ ជួបតែពុទ្ធពរទំាងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយសារលិខិតជូនពរ កន្រ្តក់ផ្កា និងផ្លែឈើ ដែលតំណាងសមាជិករដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលជូនពរ សម្តេចប្រធាន រដ្ឋសភាដោយផ្ទាល់ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ នៅគេហដ្ឋានសម្តេចផ្ទាល់។

សារលិខិតជូនពរ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំថ្មីនេះ សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានប្រកបទៅ ដោយកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតដ៏ត្រចះត្រចង់ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់សម្តេច ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការអភិវឌ្ឍដើម្បីការងារសមធម៌ ប្រសិទ្ធភាព និងការកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមាតុភូមិមានការរីកចម្រើនជឿនលឿន ដូចអរិយប្រទេស៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន