ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ__ រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតជំនាញសំណង់ស៊ីវិល សិក្សាស្វែងយល់ពីស្ថាបត្យកម្មអគារវិមានរដ្ឋសភា
និស្សិតជំនាញសំណង់ស៊ីវិល សិក្សាស្វែងយល់ពីស្ថាបត្យកម្មអគារវិមានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/22/2018 8:06:15 PM )

និស្សិតជំនាញសំណង់ស៊ីវិល សិក្សាស្វែងយល់ពីស្ថាបត្យកម្មអគារវិមានរដ្ឋសភា និស្សិតជំនាញសំណង់ស៊ីវិល និងស្ថាបត្យកម្មនៃសាលា ពហុបច្ចេក- ទេសលីហ្គីស Lea Gis ចំនួន១០០នាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសំណង់ស្ថាបត្យកម្មអគារវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ។ លោក ប៊ូយ សុធន នាយករងសាលាពហុបច្ចេកទេស លីហ្គីស Lea Gis បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែក សំខាន់មួយក្នុងការផ្តល់ចំណេះដឹង ដល់និស្សិតដែលកំពុងសិក្សា ទាំងខាងជំនាញសំណង់ស៊ីវិល និងចំណេះដឹងទូទៅអំពីតួនាទីភារកិច្ចរបស់ រដ្ឋសភា។

ដំណើរទស្សនកិច្ចរបស់និស្សិតជំនាញសំណង់ស៊ីវិលនាពេលនេះ បានទទួលស្វាគមន៍ដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង មន្រ្តីជំនាញក្រោមឱវាទ។ ឯកឧត្តម អគ្គលេខាធិការ បានបង្ហាញដល់និស្សិតពីសំណង់សំខាន់ៗ ក្នុងវិមានរដ្ឋសភា ថា វិមានរដ្ឋសភា មានអគារជាច្រើន ដែលបានចែងជាការិយាល័យថ្នាក់ដឹកនាំ ការិយាល័យតំណាងរាស្រ្ត សាលប្រជុំពេញអង្គ សាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បន្ទប់ប្រជុំ ទូទៅ មានច្រើនបន្ទប់ និងផ្នែករដ្ឋបាលរបស់អគ្គលេខាធិការដ្ឋាន សម្រាប់មន្រ្តីបំពេញការងារប្រចាំថ្ងៃ។

ចំពោះតួនាទីរបស់រដ្ឋសភាវិញ ឯកឧត្ដម ឡេង ប៉េងឡុង បានលើកឡើងថា រដ្ឋសភាមានតួនាទីសំខាន់ៗចំនួនបី ទី១ តួនាទីនីតិកម្ម គឺការតាក់តែង និង អនុម័តច្បាប់។ តួនាទីសំខាន់ទី២ គឺឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។ ចំណែកតួនាទីទី៣ គឺភាពជាតំណាងរបស់ពលរដ្ឋ។

លោក ប៊ូយ សុធន បានវាយតម្លៃខ្ពស់ថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់ ក្នុងការសិក្សា ស្វែងយល់ពីសំណង់អគារប្រវត្តិសាស្រ្ត និងបានស្តាប់បទបង្ហាញពីតួនាទី និងភារកិច្ច ស្ថាប័ននីតិប្បញ្ញត្តិ ថែមទៀត។ លោកនាយករងសាលា លីហ្គីស Lea Gis បានគូសបញ្ជាក់ថា វិមានរដ្ឋសភាជាសំណង់ដ៏ល្អមានលក្ខណៈជាខ្មែរ គឺជាស្នាដៃសំណង់ស្ថាបត្យកម្មរបស់កូនខ្មែរ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ វិមានរដ្ឋសភា មានរចនាបទខ្មែរសម័យទំនើបយ៉ាងស្រស់ស្អាត និងមានបច្ចេកទេសសាងសង់ប្រកបដោយគុណភាព ខ្ពស់ ស្របតាមភាពរីកចម្រើននៃសម័យសកលភាវូបនីយកម្ម។

បន្ទាប់ពីបានស្តាប់បទបង្ហាញ ក្រុមនិស្សិតបានធ្វើដំណើរទស្សនា សំណង់អគារវិមានរដ្ឋសភា ដោយមានមន្រ្តីជំនាញ ជាអ្នកបង្ហាញ ពន្យល់ពីអត្ថន័យ នៃសំណង់នីមួយៗ យ៉ាងលម្អិត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន