ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាទៅសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី
សមាជិករដ្ឋសភាទៅសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/15/2018 8:54:39 PM )

សមាជិករដ្ឋសភាចំនួនពីររូប បានអញ្ជើញទៅសង្កេតការណ៍ ការបោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

សមាជិករដ្ឋសភាចំនួនពីររូប ដែលអញ្ជើញទៅសង្កេតការណ៍ក្នុងការបោះឆ្នោតនៅប្រទេសរុស្ស៊ីនេះមាន ឯកឧត្តម ជា វ៉ាន់ដេត តំណាងរាស្រ្តមណ្ឌល ខេត្តតាកែវ និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា។ ចំណែក សមាជិករដ្ឋសភាមួយរូបទៀតគឺ ឯកឧត្តម ជា អឿង ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា

សមាជិករដ្ឋសភាទំាងពីររូប បានចេញដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសរុស្ស៊ី កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ ការអញ្ជើញចូលរួម សង្កេតការណ៍នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីនាឱកាសនេះរបស់សមាជិករដ្ឋសភាកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រធានរដ្ឋសភាឌូម៉ា សហព័ន្ធរុស្ស៊ី មកកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន