ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ__ រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ចំនួនពីររូប
រដ្ឋសភាប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ចំនួនពីររូប
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/14/2018 10:50:36 PM )

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួនពីររូប សម្រាប់ព្រឹទ្ធសភានីតិកាលទី៤។ ក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រដ្ឋសភាបានប្រគល់ភារកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង ប្រកា​ស​ជ្រើស​រើសឥស្សរជនបេក្ខជនចាប់ពីថ្ងៃនេះទៅ ហើយធ្វើ​របាយ​​ការណ៍​ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញនៅក្នុងរយៈពេល១៥ថ្ងៃ។​

សូមជម្រាបថា កម្ពុជាទើបតែរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នេះ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន គណបក្ស ប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផលបណ្តោះអាសន្ន គណបក្ស ប្រជាជនកម្ពុជាបានឈ្នះអាសនៈ​ចំនួន៥៨។

អាសនៈព្រឹទ្ធសភាមានចំនួន៦២។ ៥៨បានមកពីការបោះឆ្នោតអសកល។ ២អាសនៈតែងតំាងដោយព្រះមហាក្សត្រ និង ២អាសនៈទៀតជ្រើសតំាង ដោយរដ្ឋសភា។ ការប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួនពីររូបនាពេលនេះ គឺជាការបំពេញតាមច្បាប់ដែលបានកំណត់។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៥មីនានេះ រដ្ឋសភាក៏បានអនុម័តយល់ព្រមបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំ រដ្ឋសភាលើកទី១០ នីតិ​កាល​ទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាព​សា​ធារ​ណៈ និងបានអនុម័តលើរបាយការណ៍ស្តីពី សកម្មភាពរបស់រដ្ឋសភា​ចន្លោះសម័យ​ប្រជុំ​រដ្ឋ​សភា​លើកទី៩ និងលើកទី១០ នីតិកាលទី៥ ដោយបានប្រគល់ភារកិច្ច​ជូនអគ្គលេខាធិ​ការ​ដ្ឋាន​រដ្ឋ​សភា ពិនិត្យ​​​បញ្ចូលបន្ថែមទៀតនូវសកម្មភាពរបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំ​រដ្ឋ​សភាលើក​​ទី១០ នីតិកាល​ទី៥ នាពេលខាងមុខ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន