ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា៖ ៨មីនា ជំរុញបុរសៗផ្តល់កិត្តិយសដល់ស្នាដៃស្ត្រី និងលើកតម្កើងតម្លៃ ឋានៈ តួនាទី និងសិទ្ធិស្ត្រី ក្នុងសង្គម
សម្តេចប្រធានរដ្ឋសភា៖ ៨មីនា ជំរុញបុរសៗផ្តល់កិត្តិយសដល់ស្នាដៃស្ត្រី និងលើកតម្កើងតម្លៃ ឋានៈ តួនាទី និងសិទ្ធិស្ត្រី ក្នុងសង្គម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2018 1:30:45 AM )

មិនខុសពីឆ្នាំមុនៗ នៅឆ្នាំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសំណេះសំណាលជាមួយប្រ​តិ​ភូស្រ្តីមកពី ស្ថាប័នរដ្ឋ អង្គការ និងវិស័យឯកជនទៀត ដើម្បីលើកកម្ពស់តម្លៃស្រ្តី អបអរសាទរទិវាអន្តរជាតិនារី​៨មីនា។​

ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០១៨នេះ ជាខួបទី១០៧។ នៅឆ្នាំនេះ កម្ពុជាបានជ្រើសរើសប្រធានបទសម្រាប់ទិវានេះ គឺ“ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បី អភិវឌ្ឍន៍ជាតិ”។ ក្នុងឱកាសជួបសំណេះសំណាលជាមួយស្រ្តីដែលមកពីស្ថាប័នផ្សេងៗគ្នា ដែលដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ថ្ងៃទី៨មីនាគឺជាទិវាដែល ផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែល​​យើងទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្តជំរុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និង​​សិទ្ធិ របស់ស្ត្រីឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។

សម្តេចបានគូសបញ្ជាក់បន្តថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងកិច្ចការ​ពារ និងលើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្រ្តី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការ សកម្មភាពនៃទីក្រុងប៉េកាំង ដែលបានដាក់ចេញនៅក្នុងសន្និសីទស្រ្តីពិភពលោកលើកទី៤ឆ្នាំ១៩៩៥ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងសេច​ក្តី​​សម្រេចលើកទី៨​របស់ក្រុម​​​ប្រឹក្សា​​​សន្តិសុខអង្គការសហប្រជាជាតិ ស្តីពី“ស្ត្រី សុខសន្តិភាព និងសន្តិសុខ”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់បញ្ចូល គោលនយោបាយស្តីពីការលើកកម្ពស់ស្ថានភាពស្រ្តី និងសមភាព​យេនឌ័រ​។ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់តួនាទីស្រ្តីក្នុងការ​​ធ្វើសេចក្តី​សម្រេចក្នុងវិស័យសាធារណៈនៅគ្រប់កម្រិត តាមរយៈគោលនយោបាយជាតិនានា ​ក្នុងនោះមានយុទ្ធសាស្ត្រចតុកោ​ណ ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផែនការយុទ្ធសាស្រ្តស្រ្តីនារី រតនៈជាដើម។

ការជ្រើសយកប្រធានបទ “ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” សម្រាប់ទិវា៨មីនាឆ្នាំ២០១៨នេះ ពិតជាមានសារៈសំខាន់ និងស្របទៅនឹង បរិបទតំបន់ និងសកល ជាពិសេសសម្រាប់កម្ពុជាយើង ដែលជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវ​តម្លៃ​សន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា​ដែលរាជរដ្ឋាភិបាល​បាន និងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់​ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បី​អភិវឌ្ឍន៍សង្គមឆ្ពោះទៅ​បន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្រ្តី ព្រមទាំងសុខុមាលភាពសង្គម។ នេះជាប្រសាសន៍របស់ សម្តេចចក្រី ហេង សំរិន

នៅក្នុងរបាយការណ៍របស់ លោកជំទាវវេជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលបានអានជូនអង្គពិធី បានបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ជាខ្លំាង ក្នុងការជំរុញលើកកម្ពស់សមភាពយេនឌ័រ។ ស្រ្តី និងកុមារី នៅក្នុងគ្រប់កម្រិតបានកំពុងយកចិត្ត ទុកដាក់ថែទំា គំាពារ និងផ្តល់ឱកាស ជំរុញ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

លោកជំទាវរដ្ឋមន្រ្តីបានលើកឡើងថា នៅក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ដែលជាផែនទីមគ្គុទេសក៍សម្រាប់កែ ទម្រង់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីរក្សាឲ្យបាននូវសន្តិសុខប្រាក់​ចំណូល កាត់បន្ថយនូវភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ ប្រជាជន។

វិធានការថ្មីៗដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត និងរៀបចំដើម្បីលើកកម្ពស់សុខុមាលភាព សមធម៌ សាមគ្គីភាព នៅក្នុងសង្គមជាតិទាំងមូល មានច្រើន នៅក្នុងនោះ មានការដាក់ចេញជាសាច់ប្រាក់សម្រាប់ជួយស្ត្រីមានផ្ទៃពោះ ដើម្បីយកទៅប្រើប្រាស់ក្នុងការថែទាំសុខភាពមុន និងក្រោយ សម្រាលកូន ឲ្យស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបានបន្តថា សម្រាប់កម្មការិនីឆ្លងទន្លេត្រូវបានឈប់សម្រាករយៈពេល៣ខែ ដោយទទួលបានបៀវត្សរ៍១២០% ក្នុងនោះបេឡាជាតិសន្តិសុខ សង្គមចេញ៧០% និងនិយោជកចេញ៥០% ព្រមទាំងបានទទួលប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀលចំពោះកូនមួយ កូនភ្លោះពីរ៨០ម៉ឺនរៀល និងកូនភ្លោះ បីបាន១លាន២សែនរៀល។

វិធានការ ការគំាពារ និងវឌ្ឍនភាពរបស់ស្រ្តីនៅក្នុងសង្គមកម្ពុជាមានច្រើន។ ស្រ្តីបានចូលរួមកិច្ចការសង្គមក្នុងវិស័យនានា មានការកើនឡើងគ្រប់ផ្នែក គ្រប់វិស័យ នេះបើតាមរបាយការណ៍របស់ក្រសួងកិច្ចការនារី។

លោកជំទាវវេជ្ជបណ្ឌិត អឹុង កន្ថាផាវី បានលើកឡើងចំពោះវឌ្ឍនភាពរបស់ស្រ្តីក្នុងវិស័យនយោបាយថា “ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ មានការកើនឡើងជាលំដាប់ ក្នុងនោះសមាជិករដ្ឋសភាជាស្រ្តីឆ្នាំ១៩៩៣មាន៥.៨៣% កើនដល់២០.៣២% ឆ្នាំ២០១៣។ នៅឆ្នាំ១៩៩៣ស្រ្តីជារដ្ឋមន្រ្តី (គ្មាន) រដ្ឋលេខាធិការ (គ្មាន) អនុរដ្ឋលេខាធិការ (២រូប)។ បើប្រៀបធៀបនៅឆ្នាំ២០១៣ មានឧបនាយករដ្ឋមន្រ្តីជាស្រ្តី (​១រូប) ទេសរដ្ឋមន្រ្តី(១រូប) រដ្ឋមន្រ្តីជាស្រ្តី (២​រូប) រដ្ឋលេខាធិការ(៣៨រូប) និងអនុរដ្ឋលេខាធិការ (៤៨រូប)។ ស្រ្តីជាចៅសង្កាត់/មេឃុំ មានការកើនឡើងពី៤២រូបក្នុងឆ្នាំ២០០២ ដល់១៣០​រូបក្នុងឆ្នាំ២០១៨”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិ សម្តេចសូមគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងកិច្ចការនារីបន្ត និងជំរុញអនុវត្តគោលនយោបាយជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជន កម្ពុជាទាំងមូល។

ដោយឡែក នៅក្នុងសុន្ទរកថាស្វាគមន៍ចំពោះវត្តមានរបស់ស្រ្តី នៅក្នុងឱកាសដ៏ថ្លៃថ្លានៅវិមានរដ្ឋសភានាពេលនេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានលើកឡើងថា ប្រធានបទ“ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ដែលជាបាវចនានៃខួបទី១០៧នៃទិវានារីអន្តរជាតិ ថ្ងៃ​៨មីនាឆ្នាំ២០១៨ គឺជាប្រធានបទដ៏សំខាន់ ដែលឯកឧត្តមមានសង្ឃឹមយ៉ាងមំាថា តាមរយៈបាវចនាខាងលើនេះ ស្ត្រីកម្ពុជាដែលមានចំនួនជាង ពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជាជាង១៤លាននាក់ នឹងក្លាយជាកម្លំាងដ៏សំខាន់បំផុត ដែលមិនអាចចៀសវាងបាន និងជាសក្តានុពលយ៉ាងធំធេង ក្នុងការរក្សាសន្តិភាព និងជំរុញកិច្ចអភិវឌ្ឍន៍នៃមាតុភូមិកម្ពុជា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន