ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រគោលនយោបាយអាស៊ីខាងត្បូងរបស់ខ្លួន
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រគោលនយោបាយអាស៊ីខាងត្បូងរបស់ខ្លួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/20/2018 11:28:49 PM )

នៅពេលចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អូ ណាក់យ៉ុង (Oh Nak-Young) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មីប្រចំានៅកម្ពុជា បានស្នើសុំសម្តេចប្រធានរដ្ឋសភាជួយគំា​ទ្រ និង ជំរុញគោលនយោបាយថ្មីរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េចំពោះតំបន់អាស៊ីខាងត្បូង។

ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមាន រដ្ឋសភា។ នៅក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនសម្តេចថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម មូន ចែអ៊ីន បានដាក់ចេញនូវគោល នយោបាយកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង ដែលសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េជាមួយបណ្តាប្រទេសអាស៊ី-អាគ្នេយ៍។ កិច្ចសហប្រតិបត្តិ ការនេះ មិនសំដៅត្រឹមតែការរឹតចំណងការទូតនោះទេ តែសំដៅដល់កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនថែមទៀត​។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានតំាងពីយូរមកហើយ បានរីកចម្រើនគួរឲ្យកត់សម្គាល់នា រយៈពេលចុងក្រោយនេះ។ ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ បានបង្កើតសហគមន៍ជាច្រើនក្នុងប្រទេសកូរ៉េ ចំណែ​ក​សហគមន៍ប្រជាជនកូរ៉េនៅក្នុងប្រទេសកម្ពុជា ក៏មានការរីកចម្រើនជាលំដាប់ដែរ​។ “ចំណងមិត្តភាពរវាងប្រទេសនិងប្រទេស។ ចំណងមិត្តភាពរវាង ប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ គឺជាលក្ខណៈសម្បត្តិសមគួរណាស់ក្នុងការអនុវត្តគោលនយោបាយអាស៊ីខាងត្បូង។ យើងខ្ញុំស្នើសុំសម្តេច ជួយជំរុញកិច្ចការនេះ” នេះជាប្រសាសន៍របស់ ឯកឧត្តម អូ ណាក់យ៉ុង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រនិងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម អូ ណាក់យ៉ុង នៅកម្ពុជា។ បេសកកម្មនេះ ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេសទាំង​ពីរ(កម្ពុជា-កូរ៉េ) មានការរីកចម្រើនគួរឲ្យកត់សំគាល់លើគ្រប់វិស័យ​ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

សម្តេចបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េបាននិងកំពុងដើរតួយ៉ាងសំខាន់​ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈ​ការផ្តល់ជំនួយឥត សំណង កម្ចីឥណទានសម្បទាន ដែល​គំរោងនានាជាច្រើន ដូចជា ហេដ្ឋា​រចនា​សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជន​បទ ជាដើម។ ក្រៅពីនេះ សាធារណរដ្ឋកូរ៉េ ក៏ជាទីផ្សារការងារដ៏ធំសម្រាប់ពលករកម្ពុជា។ “ខ្ញុំសង្ឃឹមថា តាមរយៈបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមនឹង​បន្តខិត​ខំ លើកទឹកចិត្តរដ្ឋាភិបាលកូរ៉េ បន្តបង្កើនចំនួនកូតា​ចំពោះ​ពលករកម្ពុជាកាន់តែច្រើនថែមទៀត

ឯកឧត្តម អូ ណាក់យ៉ុង បានគំាទ្រប្រសាសន៍សម្តេចប្រធានរដ្ឋសភា ហើយបានសន្យាថា នឹងខិតខំអនុវត្តន៍តាមសំណើរបស់សម្តេច។ ឯកឧត្តមបាន បន្តថា អ្វីដែលសម្តេចបានស្នើឡើង​ គឺសុទ្ធសឹងស្ថិតនៅក្នុងក្របខណ្ឌគោលនយោបាយអាស៊ីខាងត្បូងរបស់កូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងកូរ៉េ កាន់តែពង្រឹងពង្រីកថែមទៀតនាពេលអនាគត ពិសេសនៅក្រោយការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ហើយនោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន