ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ប្រជុំពិនិត្យការងារត្រៀមរៀបចំមហាសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា
ឯកឧត្តម ឡេង ប៉េងឡុង ប្រជុំពិនិត្យការងារត្រៀមរៀបចំមហាសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/7/2018 11:46:20 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រជុំក្រុមការងារដើម្បីត្រៀមរៀបចំមហាសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងទិសដៅ ៥ឆ្នាំបន្តរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្ដមអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីពិនិត្យមើលលើការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតបូកសរុបការងារ រយៈពេល៥ឆ្នាំ(២០១៣-២០១៧) ​និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ(២០១៨-២០២៣) ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមក៏ចង់ស្ដាប់មតិយោបល់ និងទស្សនៈរបស់ឯកឧត្ដមលោកជំទាវទាំងអស់ ដែលមានភារកិច្ចត្រូវបំពេញការងារ តាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើត គណៈកម្មការដឹកនាំមហាសន្និបាត អនុគណៈកម្មការនានា និងគ្រប់ផ្នែកពាក់ព័ន្ធ ថារហូតមកដល់ពេលនេះទទួលបានលទ្ធផលដូច ម្ដេចខ្លះ។

បន្ទាប់ពីបានស្ដាប់ប្រសាសន៍រាយការណ៍របស់ ឯកឧត្តម ស៊្រុន តារា អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទទួលបន្ទុកឯកសារ និងឯកឧត្តមអស់លោកដែលជាមន្ត្រីពាក់ព័ន្ធរួចមក ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រី ពាក់ព័ន្ធទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញការងារទៅតាមមុខការរបស់ខ្លួនដែលបានបែងចែករួច ដើម្បីឲ្យដំណើរការមហាសន្និបាត នាពេលខាងមុខទទួលបានជោគជ័យ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh