ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកសភាកម្ពុជាចូលរួមវេទិកា APPF នៅប្រទេសវៀតណាម ចំណែក មន្រ្តីជាន់ខ្ពស់រដ្ឋសភាសិក្សាស្វែងយល់ពីការរៀបចំកម្មវិធីទំាងមូល
សមាជិកសភាកម្ពុជាចូលរួមវេទិកា APPF នៅប្រទេសវៀតណាម ចំណែក មន្រ្តីជាន់ខ្ពស់រដ្ឋសភាសិក្សាស្វែងយល់ពីការរៀបចំកម្មវិធីទំាងមូល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/18/2018 8:44:26 PM )

ហាណូយ៖ សមាជិកសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានចូលរួមវេទិកាសភាអាស៊ី-បាស៊ីហ្វិក (APPF) លើកទី២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃ១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។ ចំណែកមន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កម្ពុជាមួយចំនួន ក៏បានទៅចូលរួមវេទិកានេះដែរ ពិសេសពួកគេត្រូវសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីការរៀបចំព្រឹត្តិការណ៍នេះ របស់ សភាប្រទេសវៀតណាម ដើម្បីយកបទពិសោធន៍នេះ មករៀបចំនៅប្រទេសកម្ពុជា នាឆ្នាំ២០១៩ខាងមុខ ពីព្រោះតាមគម្រោងសភាកម្ពុជា នឹងត្រូវធ្វើជា ប្រធានវេទិកានេះ នៅឆ្នាំ២០១៩។

វេទិកាប្រចំាឆ្នាំលើកទី២៦ វេទិកាសភាអាស៊ី-បាស៊ីហ្វិក ដែលសភាប្រទេសវៀតណាមទទួលធ្វើជាម្ចាស់ផ្ទះនេះ ប្រារព្ធធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារ JW Marriott នាទីក្រុងហាណូយ។ ចំណែកពិធីបើកជាផ្លូវការនៃវេទិកាប្រចំាឆ្នាំរបស់(APPF)  ប្រារព្ធធ្វើឡើងនៅ វិមានរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ លោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម និងជាប្រធាន(APPF) លើកទី២៦

វេទិកាសភាអាស៊ី-បាស៊ីហ្វិក ដែលហៅកាត់ថា(APPF) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលជា សមាជិក ដើម្បីធានានូវស្ថិរភាព សន្តិភាព នៅក្នុងតំបន់អាស៊ីប៉ាហ្វិក ជួយជំរុញដល់វិស័យពាណិជ្ជកម្ម និងវិនិយោគបង្កើតកិច្ចសហប្រតិបត្តិការក្នុង តំបន់លើវិស័យនានា ដូចជាការពារបរិស្ថាន ការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការផ្លាស់ប្តូរវប្បធម៌ ព្រមទំាងការអប់រំជាដើម។

វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេស ជប៉ុនក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន (APPF) មាន សមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ ការចូលរួមរបស់សភាកម្ពុជានៅក្នុងវេទិកាសភានេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មរបស់សភាកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសកម្ពុជា ជាមួយប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ជាពិសេសគឺចូលរួមចំណែកកសាង ថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយចីរភាពរបស់ពលរដ្ឋទំាងអស់។

តាមគម្រោងបន្ទាប់ពីសភាប្រទេសវៀតណាម ដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-បាស៊ីហ្វិក ក្នុងឆ្នាំ២០១៨នេះ នៅឆ្នាំ ២០១៩ខាងមុខនេះ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះបន្ត។ ពិធីប្រកាសជាផ្លូវការ ពីការទទួលធ្វើជាប្រធាន(APPF) របស់សភា កម្ពុជានៅឆ្នាំ២០១៩ នឹងប្រកាសនៅពេលបិទកិច្ចប្រជុំលើកទី២៦នេះ។

ជាមួយការត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំវេទិកាសភា ដែលមានសមាជិក២៧ប្រទេស នៅឆ្នាំ២០១៩ នេះហើយ បានជានៅពេលប្រទេស វៀតណាមទទួលរៀបចំកិច្ចប្រជុំប្រចំាលើកទី២៦នេះ មន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទៅសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ពីការរៀបចំ ចាត់ចែង របស់សភាប្រទេសវៀតណាម នាឱកាសនេះផងដែរ។

ឯកឧត្តម ព្រហ្ម​ វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន បានដឹកនាំមន្រ្តីជំនាញក្នុងអគ្គនាយកដ្ឋានមួយចំនួន ទៅសិក្សាស្វែងយល់ ពីការរៀបចំវេទិកា(APPF)របស់ប្រទេសវៀតណាមដោយផ្ទាល់។ សេវាបច្ចេកទេស របៀបរបបនៃការរៀបចំ ការគ្រប់គ្រងកម្មវិធីប្រជុំ សេវាព័ត៌មាន និងការផ្សព្វផ្សាយ គឺជាអ្វីដែលមន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា សិក្សាយ៉ាងយកចិត្តទុកដាក់ សម្រាប់យកមករៀបចំ នៅកម្ពុជាក្នុងឆ្នាំ២០១៩។

សូមជម្រាបថា នៅក្នុងរយៈពេលនៃដំណើរការកិច្ចប្រជុំប្រចំាឆ្នាំរបស់APPF មានកិច្ចប្រជុំសំខាន់​ៗរបស់ខ្លួន តាមគណៈកម្មាធិការជំនាញ ដែលបាន លើកយកមកជជែកគ្នាពីបញ្ហានយោ​បាយ សេដ្ឋកិច្ច សន្តិសុខ បរិស្ថាន និងបញ្ហាស្រ្តី ជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន