ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាគុយបា
គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាគុយបា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/17/2018 12:15:22 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-គុយបា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Juan Carlos Marsan Aguilera ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃសភាគុយបា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។

ឯកឧត្តម Juan Carlos Marsan Aguilera បានមានប្រសាសន៍ថា ដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តមនាពេលនេះ គឺដើម្បី រឹតចំណងការទូត មិត្តភាព សាមគ្គីភាពរវាងប្រទេសកម្ពុជា និងគុយបា តទៅថ្ងៃអនាគត ក៏ដូចជាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ជាមួយកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិស័យសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរជូនថ្នាក់ដឹកនាំកម្ពុជា ដែលបានគាំទ្រប្រទេសគុយបាកន្លងមក និងបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ហ្វីដែលកាស្ត្រូ ប្រធានាធិបតីគុយបា។ ឯកឧត្តម បានកោតសរសើរ ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ។

ជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ចាប់តាំងពីមានដំណើរទស្សនកិច្ចជាផ្លូវការ​របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសគុយបា កាលពីឆ្នាំ២០១១កន្លងទៅ ថ្នាក់ដឹកនាំនៃសភាប្រទេសទាំងពីរ បានពង្រឹងកិច្ច សហប្រតិបត្តិការ រឹតចំណងមិត្តភាព សាមគ្គីភាព រវាងគ្នាទៅវិញទៅមក ហើយក៏បានឯកភាពគ្នាបង្កើតអោយមានក្រុមមិត្តភាពសភាកម្ពុជា-គុយបា ឡើង។ ឯកឧត្តម មានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាសម្តែងការចូលរួមឈឺចាប់ជាមួយរដ្ឋាភិបាល និងប្រជាជនគុយបា ដែលទទួលរងការ គាបសង្កត់សេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក។ ហើយកម្ពុជាក៏ចូលរួមអបអរសាទរចំពោះការបោះឆ្នោតកន្លងទៅ ដែលរដ្ឋាភិបាលគុយបាទទួលបាន ការគាំទ្រពីប្រជាជនគុយបា។ លើសពីនោះទៀត រដ្ឋាភិបាលគុយបា ក៏បានបើកចំហរសេដ្ឋកិច្ចទូលំទូលាយជាងមុន ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសរបស់ ខ្លួនផងដែរ។ ឯកឧត្តម ឈាង វុន ក៏បានជម្រាបជូនភ្ញៀវ​អំពីការវិវត្តន៍​នយោបាយ​នៅកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការពារប្រទេសកម្ពុជា មិនឲ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមសារជាថ្មីឡើយ។

ឯកឧត្តម Juan Carlos Marsan Aguilera បានថ្លែងអំណរគុណជូន ឯកឧត្តម ឈាង វុន និង លោកជំទាវ និន សាផុន ដែលបានទទួលជួបធ្វើ សវនាការ និងបានជម្រាបជូនពីស្ថានភាពនយោបាយប្រទេសកម្ពុជាយ៉ាងក្បោះក្បាយ។ ឯកឧត្តម និងរដ្ឋាភិបាលគុយបា សូមគាំទ្ររដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងកិច្ចការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន