ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះកិច្ចសន្យាសេវាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្តក្នុងឆ្នាំ២០១៨
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះកិច្ចសន្យាសេវាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្តក្នុងឆ្នាំ២០១៨
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/15/2018 6:51:29 AM )

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បានចុះកិច្ចសន្យាធានារ៉ាប់រងសេវាសុខភាពជូនអ្នកតំណាងរាស្រ្តនីតិកាលទី៥ ក្នុងឆ្នាំ២០១៨ ជាមួយក្រុមហ៊ុនធានារ៉ាប់រងភីផលផាតនើរ ( People Partners Insurance Plc )។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជាមួយ លោក Jeff Whittaker នាយកក្រុមហ៊ុន ធានារ៉ាប់រងភីផលផាតនើរ។ ពិធីនេះរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមា​ជិកា​ រដ្ឋសភា និងថ្នាក់ដឹក​នាំអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបផងដែរ។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍លើកឡើងនៅក្នុងពិធីចុះកិច្ចសន្យានេះថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សមាជិក សមាជិកា រដ្ឋសភាទំាងអស់ បានស្ថិតនៅក្រោមការយកចិត្តទុកដាក់ និងផ្តល់មធ្យោបាយនានា ដើម្បីធានាដល់ ការបំពេញភារកិច្ចជូនប្រទេសជាតិ និងពលរដ្ឋ។ ការធានារ៉ាប់រងសេវាថែទាំសុខភាពគឺជាសេវារដ្ឋបាល​មួយ ដែលរដ្ឋសភាបានផ្តល់ជូនសមាជិក សមាជិការដ្ឋសភាទំាងអស់។

សូមជម្រាបថា នេះជាឆ្នាំទី២ហើយដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចុះកិច្ចសន្យាជា​មួយ​ក្រុមហ៊ុនឯកជន ក្នុងការផ្តល់សេវាធានារ៉ាប់រងសុខភាព ជូនតំណាងរាស្រ្ត។ មធ្យោបាយនេះ ត្រូវបានជ្រើសរើសដើម្បីធានាថា ការផ្តល់សេវាថែទំា និងព្យាបាលសុខភាព ជូនតំណាងរាស្រ្តកាន់តែមាន ប្រសិទ្ធិភាព និងងាយស្រួលជាងការប្រតិបត្តិលើកមុនៗ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភាផ្តល់ជាថវិកាជូនសមាជិករដ្ឋសភាម្នាក់ៗនោះ។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានកាតព្វកិច្ចផ្តល់សេវា បច្ចេកទេស និងថវិកាសម្រាប់ជូនសមាជិកសមាជិការដ្ឋសភា បំពេញភារកិច្ចជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត និងប្រទេសជាតិជា
អចិន្ត្រៃយ៍

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន