សមាជិករដ្ឋសភា មន្រ្តីរាជការជូនពរសម្តេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុ__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភាដោះស្រាយបញ្ហាដីធ្លី__ គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី__ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ស្នើសុំអោយការិយាល័យសវនកម្មប្រទេសស៊ុយអ៊ែត បន្ត​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យសវនកម្ម__ ឯកឧត្តម ហ៊ុន ណេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
សមាជិករដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/8/2018 3:07:24 AM )

នៅរសៀលថ្ងៃទី៨ ​ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមា​ជិក​សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព មហាឧបាសក គង់ ខាត់ បិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅគេ​ហដ្ឋាន​​សព ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល រួមទំាងសមាជិកសមាជិការដ្ឋសភា បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ សម្តេចវិបុល សេនាភក្តី និងលោកជំទាវ ព្រមទំាងក្រុមគ្រួសារទំាងអស់ ដែលបានបាត់បង់បិតា បិតាក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុត នាឱកាសនេះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា “ក្នុងនាមខ្ញុំផ្ទាល់ ព្រមទំាងសមាជិកសមាជិកានៃរដ្ឋសភា ខ្ញុំសូមវាយតម្លៃយ៉ាងខ្ពស់បំផុត ចំពោះគុណ បំណាច់ដ៏ធំធេងរបស់ មហាឧបាសក គង់ ខាត់ ដែលជាបិតា បិតាក្មេកដ៏គំរូមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ពេលវេលា ព្រមទំាង ខិតខំតស៊ូគ្រប់កាលៈទេសៈ ឧបត្ថម្ភគំាទ្រសម្តេច និងលោកជំទាវ ក្នុងសកម្មភាពចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិមាតុភូមិ”។

សូមជម្រាបថា មហាឧបាសក គង់ ខាត់ ដែលត្រូវជាបិតាក្មេករបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាពនៅ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយជរាពាធ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh