សារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន លើកទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិន__ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨__ មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា__ ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ចុះជួបពន្យល់ពីសភាពការណ៍វិវត្តន៍នយោបាយថ្មីៗ​​នៅកម្ពុជាដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅខេត្តព្រៃវែង
តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ចុះជួបពន្យល់ពីសភាពការណ៍វិវត្តន៍នយោបាយថ្មីៗ​​នៅកម្ពុជាដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅខេត្តព្រៃវែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/24/2017 12:35:35 AM )

នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងសំណេះ​សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ ដែលជាតំណាងមកពីស្រុកទាំង៦នៃភាគខាង ជើងខេត្តព្រៃវែង ដែលមានទីតាំងនៅស្រុកស៊ីធកណ្ដាល ខេត្តព្រៃវែង កាលពីថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា រួមជាមួយ ឯកឧត្តម បណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ព្រមទាំងឯកឧត្តមជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងមួយចំនួនទៀត បានមានប្រសាសន៍ពន្យល់ដល់អ្នកចូលរួមប្រមាណ២០០នាក់ ពីសភាពការណ៍វិវត្តន៍នយោបាយថ្មីៗនៅកម្ពុជានាពេលបច្ចុប្បន្ន។

បន្ទាប់ពី លោក នួន ថូ ប្រធានស្តីទីស្រុកស៊ីធកណ្តាល បានមានប្រសាសន៍ជម្រាបជូនអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅតាមបណ្ដាស្រុក នៃខេត្តព្រៃវែង ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានសាលារៀន មន្ទីរពេទ្យបង្អែក ផ្លូវថ្នល់ ផ្លូវលំ និងប្រព័ន្ធធារាសាស្រ្តជាដើមនោះ​ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងសុខសន្តិភាព ឯកភាពទឹកដី និងស្ថិរភាពនយោបាយ ដែល កើតចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងនូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ចរឹងមាំល្អ។

ឯកឧត្តមបណ្ឌិតរដ្ឋមានប្រសាសន៍ទៀតថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ឥតងាករេនូវគោលនយោបាយនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ​ និងការ គោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់។ ទន្ទឹមនឹងនោះ​ នៅក្នុងឆ្នាំ២០១៨ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ផង និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ផង រាជរដ្ឋាភិបាលកម្ពុជាក៏ធានាអោយមានការបោះឆ្នោតទាំងពីរនេះប្រព្រឹត្តទៅ ដោយរលូនមានសណ្តាប់ធ្នាប់ និងប្រកបដោយតម្លាភាព ជាពិសេសការពារអោយបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ដែលយើងសម្រេចបាន ដោយលំបាក អោយនៅស្ថិតស្ថេរគង់វង្ស ក៏ដូចជាបន្តទប់ស្កាត់រាល់ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព ដែលមានគោលបំណងធ្វើអោយ ប្រទេសជាតិធ្លាក់ទៅក្នុងភាពវឹកវរ និងអស្ថិរភាព។

ឯកឧត្តម ប៉ែន បញ្ញា ក៏បានមានប្រសាសន៍ពន្យល់ពីសភាពការណ៍ថ្មីៗ ជូនដល់អ្នកចូលរួមទាំងអស់បានជ្រាបបន្ថែមអំពីករណីរបស់ លោក​ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវសមត្ថកិច្ចឃុំខ្លួន និងការរំលាយគណបក្សសង្គ្រោះជាតិដោយសាលក្រមតុលាការកំពូល ក៏ដូចជាមូលហេតុ នៃការផ្លាស់ប្ដូរសមាសភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បានជម្រាបជូនពីការវិវត្តន៍រីកចម្រើនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលបានធ្វើឲ្យយុវជនយុវនារីចូលរួមយ៉ាងសកម្មលើកិច្ចការសង្គម។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សមាជិកអង្គពិធីទាំងអស់ សូមចូលរួមផ្សព្វផ្សាយអោយប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងមានការអធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដោយហេតុថានៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន១៩៥២នាក់ ដែលជាតួលេខមួយនៅខ្ពស់នៅឡើយ។

បន្ទាប់មក ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានឧបត្ថម្ភថវិកាជូនដល់តំណាងសមាជិកក្រុមប្រឹក្សាឃុំចំនួន១៣៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០០០រៀល និងការរៀបចំអង្គពិធីចំនួន៣០០០០០រៀលផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន