សភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩ ជាផ្លូវការ__ ឯកឧត្តម ឈាង វុន ៖ កិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងកូរ៉េ ជាដៃគូយុទ្ធសាស្រ្តដើម្បីជំរុញដល់ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំងពីរ__ សមាជិកសភាកម្ពុជាចូលរួមវេទិកា APPF នៅប្រទេសវៀតណាម ចំណែកមន្រ្តីជាន់ខ្ពស់រដ្ឋសភាសិក្សាស្វែងយល់ពីការរៀបចំកម្មវិធីទំាងមូល__ មូលនិធិ Konrad សន្យានៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា __ គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាគុយបា__ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាថ្មីចំនួន៤៤រូប បានចូលស្បថនៅក្នុងព្រះបរមរាជវាំង មុនចូលកាន់តួនាទីក្នុងរដ្ឋសភា
សមាជិករដ្ឋសភាថ្មីចំនួន៤៤រូប បានចូលស្បថនៅក្នុងព្រះបរមរាជវាំង មុនចូលកាន់តួនាទីក្នុងរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/28/2017 5:54:59 AM )

នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភានៃព្រះរាជាណា​ចក្រកម្ពុជា បានសហការជាមួយព្រះបរមរាជវាំង រៀបចំពិធីស្បថចូលកាន់ដំណែង ជូនដល់តំណាងរាស្រ្តថ្មីចំនួន៤៤រូប នៅព្រះបរមរាជវាំង បន្ទាប់ពីរដ្ឋសភាបានប្រកាសទទួលស្គាល់​សុពលភាពកាលពីពេល​ថ្មីៗ​នេះ​។

សមាជិករដ្ឋសភាថ្មីចំនួន៤៤រូប ដែលបានចូលស្បថនៅក្នុងព្រះបរមរាជវាំង នារសៀល​ថ្ងៃនេះ មាន៤១ អង្គនិងរូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២រូបមកពី គណបក្សសញ្ជាតិកម្ពុជា និង​១រូប​ទៀតមកពី គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។

សមាជិករដ្ឋសភាថ្មីទាំង៤៤រូប ត្រូវបានគណៈកម្មាធិការជាតិបានរៀបចំការបោះឆ្នោត សម្រេចធ្វើការបែងចែកផ្តល់អាសនៈទំនេរនៅក្នុងរដ្ឋសភា បន្ទាប់ពី គណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយ។ រដ្ឋសភានៅក្នុងសម័យប្រជុំលើកទី៩ នីតិកាល​ទី៥ កាល​ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លង មកនេះ បានប្រកាសទទួលស្គាល់សុពលភាព​សមាជិក​រដ្ឋសភាទាំង៤៤រូប មុននឹងត្រូវរៀបចំពិធីស្បថនៅថ្ងៃនេះ ដើម្បីចូល​កាន់​តួនា​ទី​ក្នុងរដ្ឋសភា ​៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh