ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អ្នកតំណាងរាស្រ្តមណ្ឌលខេត្ត បាត់ដំបងចុះសាកសួរសុខទុក្ខប្រជាពលករនៅ ច្រកទ្វារអន្តរជាតិដូង
អ្នកតំណាងរាស្រ្តមណ្ឌលខេត្ត បាត់ដំបងចុះសាកសួរសុខទុក្ខប្រជាពលករនៅ ច្រកទ្វារអន្តរជាតិដូង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/5/2017 8:36:09 AM )

កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារពិសេស ទំនាក់ទំនងផ្សាភ្ជាប់ពលករកម្ពុជា ដែលចេញចូល ឆ្លងកាត់ព្រំដែនកម្ពុជា_ថៃ និងពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដោយមានការអមដំណើរពីសំណាក់ លោកជំទាវ ញ៉ឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលករប្រមាណជិត៧០នាក់នៅច្រកអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ដំបង។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលករ នៅច្រកទ្វារអន្តរជាតិដូង ឯកឧត្តម ឈាង វុន បានពាំនាំនូវការផ្តាំផ្ញើរ ការសាកសួរសុខទុក្ខ ជូនពលករទាំងអស់ពី សំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុក្ខដាក់លើការរស់នៅរបស់ ប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តរថា៖ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត របស់ សម្តេចអគ្កមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ កសាងអភិវឌ្ឍន៍ប្រទេស អោយមានការរីកចម្រើនឡើង។ មិនតែប៉ុណ្ណោះសម្តេច បានយកចិត្តទុកដាក់ លើគោលនយោបាយស្វែងរកការងារ ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសនិងក្រៅប្រទេស។ ជាក់ស្តែងថ្មីៗនេះសម្តេច បានណែនាំ អោយរដ្ឋមន្ត្រីក្រសួងការងារទៅចរចារជាមួយប្រទេសថៃដើម្បីធ្វើអោយពលករខ្មែរដែលទៅធ្វើការខុសច្បាប់ធ្វើអោយស្របច្បាប់។ ដោយឡែក ឯកឧត្តម ឈាង វុន ធ្លាប់បានទៅចរចារជាមួយរដ្ឋាភិបាលថៃ អោយមានការយោគយល់ដល់ពលករកម្ពុជា និងជួយថែទាំដូចជា ពលករថៃផង ព្រោះពលករកម្ពុជា ជាកំលាំងក្នុងការជម្រុញសេដ្ឋកិច្ចប្រទេសថៃ អោយមានការវិវត្តន៍ឡើង។

ឯកឧត្តម ក៏បានផ្តាំផ្ញើរអជ្ញាធរមូលដ្ឋាន និងកងកម្លាំងការពារច្រកទ្ធារអន្តរជាតិ យកចិត្តទុកដាក់ណែនាំពលករខ្មែរ ធ្វើយ៉ាងណាទៅធ្វើការ អោយស្របច្បាប់។បន្ទាប់មក ឯកឧត្តម បានជូនថវិកាដល់ពលករខ្មែរមកពី ខេត្តព្រៃវែង និងកំពុងចាមចំនួន៣២នាក់ ម្នាក់ៗ ទទួលថវិការ ៥០០០០រៀល ពលករខេត្តបាត់ដំបង ចំនួន២២នាក់ ម្នាក់ចំនួន២០០០០រៀល ពលករមកពី ខេត្តត្បូងឃ្មុំ ៥នាក់ម្នាក់ៗ ទទួលបាន៥០០០០រៀល។