ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូសភាសហភាពអឺរ៉ុបជួបជាមួយសមាជិកសភាកម្ពុជាដើម្បីស្វែងយល់ពីការវិវត្តនយោបាយថ្មីៗ នៅក្នុងប្រទេសកម្ពុជា
ប្រតិភូសភាសហភាពអឺរ៉ុបជួបជាមួយសមាជិកសភាកម្ពុជាដើម្បីស្វែងយល់ពីការវិវត្តនយោបាយថ្មីៗ នៅក្នុងប្រទេសកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/31/2017 12:51:58 AM )

គណៈប្រតិភូសភាសហភាពអឺរ៉ុបមួយក្រុម ដឹកនាំដោយ ឯកឧត្ដម Werner Langen ប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុសភាអឺរ៉ុប បានអញ្ជើញមកកាន់វិមានរដ្ឋសភា ដើម្បីជួបពិភាក្សាការងារជាមួយសមាជិកសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្ដម Werner Langen បានមានប្រសាសន៍លើកឡើងពីចំណងទាក់ទងដ៏ល្អរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបដែល មានការវិវត្តជាវិជ្ជមាន និងបានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងរង្វង់៧%របស់ប្រទេសកម្ពុជា នាបណ្ដាឆ្នាំថ្មីៗនេះ។ ឯកឧត្ដមក៏បានបង្ហាញនូវការព្រួយបារម្ភអំពីការវិវត្តនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជា ខណៈដែលការបោះឆ្នោតសកលឆ្នាំ២០១៨ កាន់តែខិតចូល មកដល់នាពេលខាងមុខ ដោយឯកឧត្ដម និងគណៈប្រតិភូសភាសហភាពអឺរ៉ុបនៅពេលនេះ គឺចង់ស្ដាប់នូវការពន្យល់ពីសមាជិកសភាកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានធ្វើការបកស្រាយយ៉ាងច្បាស់លាស់ជូនគណៈប្រតិភូសភាសហភាពអឺរ៉ុបបានជ្រាបអំពី ការវិវត្តនយោបាយនៅ កម្ពុជាក្នុងរយៈពេលចុងក្រោយនេះ។ ហើយបន្ទាប់ពីចប់កិច្ចសវនាការនោះរួចមក ឯកឧត្តម ឈាង វុន ក៏បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន