សម្តេចប្រធានរដ្ឋសភាជម្រាបយុវជនអាស៊ីអាគ្នេយ៍កម្ពុជាម្នាក់ៗ ត្រូវចេះធ្វើមគ្គុទេស និងអ្នកការទូតដ៏ល្អ__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ​ ង្វៀនធី​ គីមងិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ __ សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៦ ថ្ងៃពុធ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨__ រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់​ ។


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជា សិក្សាស្វែងយល់ពីការរៀបចំព្រឹត្តិការណ៍សភាបើកទូលាយ នៅប្រទេសស្វីស
មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជា សិក្សាស្វែងយល់ពីការរៀបចំព្រឹត្តិការណ៍សភាបើកទូលាយ នៅប្រទេសស្វីស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/17/2017 1:48:21 AM )

ព្រឹត្តិការណ៍សភាបើកទូលាយជាផ្នែកសំខាន់មួយនៃការងារព័ត៌មាន និងទំនាក់ទំនង់សាធារណៈ ក្នុងការផ្សព្វផ្សាយ ឬភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋមក កាន់តំណាងរាស្រ្ត។ ព្រឹត្តិការណ៍សភាបើកទូលាយ ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធិភាពនៅក្នុងសភាប្រទេសស្វីស ហើយក្រុមមន្រ្តីជាន់ខ្ពស់នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានកំពុងសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ពីការរៀបចំព្រឹត្តិការណ៍សភាបើកទូលាយនេះ ពីមន្រ្តីជំនាញសភាប្រទេសស្វីស ដើម្បីរៀបចំព្រឹត្តិការណ៍នេះ នៅសភា​កម្ពុជានាពេលខាងមុខ។

ដំណើរទស្សនកិច្ចដកស្រង់បទពិសោធន៍ នៅក្នុងសភាប្រទេសស្វីសរបស់មន្រ្តីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ធ្វើឡើងពីថ្ងៃ ទី១៤ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ នៅ​ក្នុងដំណើរទស្សនកិច្ចនេះ មន្រ្តីអគ្គលេខាធិការដ្ឋានសភាកម្ពុជាទំាងពីរ ទទួលបានការបណ្តុះបណ្តាល បែបសិក្ខាសាលា និងការចុះសិក្សាស្វែងយល់ពីរបៀបរបបក្នុងការរៀបចំព្រឹត្តិការណ៍សភាបើកទូលាយដោយផ្ទាល់ នៅក្នុងវិមានសភាប្រទេសស្វីស។

ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មាន និងកិច្ចការសាធារណៈរបស់សភាប្រទេសស្វីសជាច្រើនរូប បានមកចែករំលែកបទពិសោធន៍ការងារនេះ ដល់មន្រ្តីសភា កម្ពុជា។ សភាប្រទេសស្វីស បានអនុវត្តកម្មវិធីព្រឹត្តិការណ៍សភាបើកទូលាយនេះ ជាច្រើនឆ្នាំមកហើយ។ ក្នុងមួយឆ្នាំៗ មានពលរដ្ឋស្វីស និងអ្នក ទេសចរណ៍ជាច្រើនពាន់នាក់ បានចូលមកទស្សនាវិមានសភាស្វីស។ វាជាផ្នែកសំខាន់មួយក្នុងការជំរុញដំណើរលទ្ធិប្រជាធិតេយ្យ និងការយល់ដឹង របស់ពលរដ្ឋពីសភា។

លោក ម៉ាក ស្តក់គី (Mark Stucki) ប្រធាននាយកដ្ឋានព័ត៌មាន នៃសភាប្រទេសស្វីស បានលើកឡើងថា ការងារព័ត៌មាន និងព្រឹត្តិការណ៍សភា បើកទូលាយ ត្រូវបានអនុវត្តព្រមគ្នាក្នុងការផ្សព្វផ្សាយអំពីការងាររបស់សភាប្រទេសស្វីស។

លោកនិយាយបន្តថា ព័ត៌មានគឺជាការផ្តល់ព័ត៌មានរបស់សភាទៅកាន់ពលរដ្ឋ តាមរយៈការជ្រើសរើសប្រធានបទរបស់អ្នកកាសែត ដែលប្រើប្រាស់ មធ្យោបាយផ្សព្វផ្សាយផ្សេងៗគ្នា មានកាសែត ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមជាដើមនោះ។ តែព្រឹត្តិការណ៍បើកទូលាយគឺជាការបង្ហាញពីទិដ្ឋភាព ជាក់ស្តែងនៅក្នុងសភា ដោយពលរដ្ឋបានទស្សនាដោយផ្ទាល់តែម្តង។

ដើម្បីរៀបចំព្រឹត្តិការណ៍សភាបើកទូលាយបាន មន្រ្តីព័ត៌មាន និងកិច្ចការសាធារណៈ មានការងារជាច្រើនដែលត្រូវធ្វើ ដូចជាចងក្រងឯកសារបោះពុម្ព មានលិខិតប័ណ្ណ ព្រឹត្តិបត្រ ឬឯកសារឌីជីថល សម្រាប់ចែកជូនដល់ពលរដ្ឋ។ ការរៀបចំចុះឈ្មោះពលរដ្ឋ ហើយថាការផលិតឯកសារសម្រាប់ចែកជូន ពលរដ្ឋ ត្រូវបត់បែនតាមប្រភេទពលរដ្ឋដែលចូលទស្សនាទៀតផង។

សូមជម្រាបថា ការផ្តល់ជំនួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសក្នុងការរៀបចំព្រឹត្តិការណ៍សភាបើកទូលាយរបស់សភាប្រទេសស្វីសដល់សភាកម្ពុជានេះ បានធ្វើឡើងតាមរយៈសំណើរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានសភាកម្ពុជា ដោយមានវិទ្យាស្ថានសភាកម្ពុជាជាអ្នកសម្របសម្រួល។ មន្រ្តីជាន់ខ្ពស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា៤រូប និងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៤រូប ហើយបុគ្គលិករបស់វិទ្យាស្ថានសភាកម្ពុជា២រូប បានមកចូលរួមនៅក្នុង កម្មវិធីដកស្រង់បទពិសោធន៍ ក្នុងការរៀបចំព្រឹត្តិការណ៍បើកទូលាយពីសភាប្រទេសស្វីសនាឱកាសនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន