ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ធ្វើផ្លូវ១ខ្សែជូនប្រជាពលរដ្ឋ នៅភូមិខ្ជាយ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង
តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ធ្វើផ្លូវ១ខ្សែជូនប្រជាពលរដ្ឋ នៅភូមិខ្ជាយ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/14/2017 12:20:00 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង បានជួយធ្វើផ្លូវ១ខ្សែប្រវែង១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋនៅភូមិខ្ជាយ ស្ថិតនៅក្នុងឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។

លោក​​ ​សេក ផានិត សមាជិកក្រុមប្រឹក្សាឃុំអូរដំបងមួយ ​បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាង១០០គ្រួសារស្ថិតនៅភូមិខ្ជាយ ក្នុងឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង បានសំណូមពរតាមរយៈក្រុមប្រឹក្សាឃុំ ស្នើសុំធ្វើផ្លូវមួយខ្សែប្រវែង១០០០ម៉ែត្រ និងទទឹង៣ម៉ែត្រ ជាផ្លូវចូលភូមិដែលបាន ខូចខាតដោយជំនន់ទឹកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋមានការពិបាកក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត។

លោក​​ ​សេក ផានិត បន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ឯកឧត្តម ឈាង វុន បានចុះមកពិនិត្យ និងធ្វើការ ដោះស្រាយជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋ។

លោក​​  ​សេក ផានិត តំណាងអោយប្រជាពលរដ្ឋភូមិខ្ជាយ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយនូវសំណូមពររបស់ ប្រជាពលរដ្ឋនាពេលនេះ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន