សម្តេចប្រធានរដ្ឋសភាជម្រាបយុវជនអាស៊ីអាគ្នេយ៍កម្ពុជាម្នាក់ៗ ត្រូវចេះធ្វើមគ្គុទេស និងអ្នកការទូតដ៏ល្អ__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ​ ង្វៀនធី​ គីមងិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការនានា នៃរដ្ឋសភា មានគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្ម ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ __ សមាជិករដ្ឋសភាទើបទទួលសុពលភាពចូលសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១​ នីតិកាលទី៦ ថ្ងៃពុធ​ ទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨__ រដ្ឋសភាបានប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តចំនួន៣៨រូបជំនួសតំណាងរាស្រ្ត​ ដែលបានលាឈប់​ ។


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនៃរដ្ឋសភា និងក្រសួងពាណិជ្ជកម្មជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ដែលជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន
គណៈកម្មការនៃរដ្ឋសភា និងក្រសួងពាណិជ្ជកម្មជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ដែលជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/5/2017 7:16:35 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ និងគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោ​សនាការ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ  បានប្រជុំ ជាមួយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើ វិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូ​លំ​ទូ​លាយ​ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងនេះរវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន ) និងសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយនិងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងនេះរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសា​ធារណរដ្ឋប្រជាមានិតចិន គឺជាកិច្ចព្រមព្រៀងមេ ដែលបង្កើតឡើងដើម្បីបើកផ្លូវអោយមានការចរចា បង្កើតកិច្ចព្រមព្រៀងនានាបន្ថែមទៀតរវាង អាស៊ាន-ចិន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្មវិនិយោគ យន្តការដោះស្រាយវិវាទ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង បច្ចេកទេសជាដើម។

ឯកឧត្តមបណ្ឌិតរដ្ឋបានបន្តថា ពិធីសារនេះនឹងផ្តល់អត្ថប្រយោជន៍ដូចខាងក្រោមៈ

១-ធ្វើអោយពាណិជ្ជកម្មអាស៊ានចិនមានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនិងការរីកចម្រើននៃសេដ្ឋកិច្ចជាសកល។

២-ធ្វើអោយកាន់តែស៊ីជម្រៅការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ានចិន តាមរយៈការបន្តធ្វើភារូបនីយកម្មពាណិជ្ជកម្ម ការធ្វើអោយប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានា ក្នុងការជួយសម្រួលពាណិជ្ជកម្ម និងវិនិយោគ។

៣-លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងអាស៊ានចិន។

អង្គប្រជុំបានឯកភាពរក្សាទំរង់អត្ថបទច្បាប់ទាំងស្រុង ដោយគ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនប៉ុណ្ណោះ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន