ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរាជទូតថៃជម្រាបសម្តេចប្រធានរដ្ឋសភាថា ថៃគំាពារ និងថែរក្សាពលករខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេសថៃ
ឯកអគ្គរាជទូតថៃជម្រាបសម្តេចប្រធានរដ្ឋសភាថា ថៃគំាពារ និងថែរក្សាពលករខ្មែរ ដែលកំពុងធ្វើការក្នុងប្រទេសថៃ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/28/2017 11:53:04 PM )

ឯកឧត្តម ណាត់តាវុត ផូទីសារ៉ូ (Nuttavuth PHOTISARO) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ចប់អាណត្តិ បានជម្រាបជូន សម្តេចប្រធាន រដ្ឋសភា ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ដែលមានទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រ​តិបត្តិ​។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល​ប្រទេស​ថៃ នឹងគំាពារ ថែរក្សាពលករខ្មែរ ដែលកំពុងបម្រើការងារនៅក្នុងប្រទេសឲ្យស្របតាម ច្បាប់របស់ប្រទេសនេះ។

មុនបញ្ចប់បេសកកម្មការទូតពីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ណាត់តាវុត ផូទីសារ៉ូ បានចូលជួបសម្តែងការគួរសម​និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើក ឡើងថា ពលករកម្ពុជាបានចូលទៅធ្វើការនៅប្រទេសថៃ ក្នុងមួយឆ្នាំៗប្រមាណ១លាននាក់។ ចលនាពលកម្មនេះ បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឲ្យ ប្រទេសទំាងពីរទៅវិញទៅមក។ ឯកឧត្តមបានជម្រាបសម្តេចថា សូមសម្តេចកុំឲ្យព្រួយបារម្ភពីស្ថានភាពពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុង ប្រទេសថៃ ត្បិតអីរដ្ឋាភិបាលថៃ បានគំាពារ និងថែរក្សាពលករកម្ពុជាបានល្អ ស្របតាមច្បាប់ដែលមាន។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ ដែលនាពេលកន្លងមក គឺប្រទេសកម្ពុជាបាននាំទំនិញចូលពី ប្រទេសថៃ ច្រើនជាងប្រទេសថៃនាំចូលទំនិញពីកម្ពុជា។ នៅក្នុងចំនុចនេះ ឯកឧត្តម ណាត់តាវុត ផូទីសារ៉ូ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានកំពុង ព្យាយាមរកលទ្ធភាពក្នុងការទិញទំនិញពីកម្ពុជាឲ្យបានច្រើនឡើង។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ណាត់តាវុត ផូទីសារ៉ូ វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រដ្ឋសភាកម្ពុជានាពេលកន្លងមក ដែលបានអនុម័ត ច្បាប់មួយចំនួន ក្នុងការជំរុញ និងបង្កើន​ទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀតនៃប្រទេសកម្ពុជា និងថៃ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាប សម្តេច ប្រធានរដ្ឋសភា ពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការមិនយក ពន្ធត្រួតគ្នា ដែលកិច្ចព្រមព្រៀងនេះ នឹងដាក់ស្នើសុំរដ្ឋសភាប្រទេសទំាងពីរពិភាក្សា និងអនុម័ត នាពេលខាងមុខនេះ។ ឯកឧត្តមបានស្នើសូម សម្តេច ប្រធានរដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភា គំាទ្រ និងអនុម័តកិច្ចព្រមព្រៀងនេះផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម ណាត់តាវុត ផូទីសារ៉ូ នៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំ មកនេះ ដែលធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់។ ក្នុងនាមរដ្ឋសភា សម្តេចបានគំាទ្រចំពោះ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានអនុវត្តនាពេលកន្លងមក។​

សម្តេចបានគូសបញ្ជាក់ថា ចំពោះទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរវិញ គឺរដ្ឋសភាកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា នៅក្នុងទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន