ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋនៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋនៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/28/2017 8:18:47 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌល ខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្តម ម៉ៅ វុឌ្ឍី ទីប្រឹក្សាក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំព្រៃឈរ ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើក្ដីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំព្រៃឈរ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិតរដ្ឋ មានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនឡើងជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានខិតខំរក្សា សុខសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខសាន្តផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រជាពលរដ្ឋក្នុងឃុំព្រៃឈរ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំង ប្រទេស ដែលតែងតែគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងដំណើរការកសាង ស្ដារ និងអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើន រហូតមក។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានឧបត្ថម្ភថវិកាជួយដឹកដីចាក់ធ្វើផ្លូវចូលសាលាបឋមសិក្សាព្រៃឈរ ស្ថិតនៅឃុំ ព្រៃឈរ​ ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ។

លោកស្រី ទិត ​សោភា មេឃុំព្រៃឈរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមបណ្ឌិតរដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដែលតែងបាន ជួយដោះស្រាយបញ្ហាការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រៃឈរ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង តាំងពីពេលកន្លងមក រហូតដល់បច្ចុប្បន្ន និងបន្តទៅអនាគតទៀត។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh